681 ezgif.com resize
Swift cc time

មេដឹកនាំឡាវទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ជាមួយការទទួលបដិសណ្ឋារកិច្ចដោយផ្ទាល់ពី លោក គីម ជុងអ៊ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំឡាវលោក ថងលួន ស៊ីសូលីត (Thongloun Sisoulith ) 

ព្យុងយ៉ាង៖ មេដឹកនាំឡាវ លោក ថងលួន ស៊ីសូលីត (Thongloun Sisoulith ) បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងជើងពីថ្ងៃទី ៧-៨ ខែតុលា តបតាមការអញ្ជើញរបស់សមភាគីកូរ៉េខាងជើង ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងបក្ស រដ្ឋ និងប្រជាជនទាំងពីរ។ដំណើរទស្សនកិច្ចមេដឹកនាំឡាវ គឺមានការទទួលបដិសណ្ឋារកិច្ចដោយផ្ទាល់ពី មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះរួមមានការស្វាគមន៍យ៉ាងកក់ក្តៅពីកូរ៉េខាងជើង និងការបាញ់កាំជ្រួចចំនួន ២១ ដើម និងមានការចូលរួមពីសមាជិកបក្ស មន្ត្រី កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋនៃទីក្រុងព្យុងយ៉ាងជាង ១,០០០នាក់ ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពចំពោះវត្តមានមេដឹកនាំឡាវ។'

យោងតាមការចុះផ្សាយពីសារព័ត៌មានឡាវ លោក គីម ជុងអ៊ុន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ថងលូន ដោយពណ៌នាថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ នៅក្នុងទំនាក់ទំនងទ្វេភាគី។លោកជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងជួយលើកកំពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្ស រដ្ឋ និង ប្រជាជននៃប្រទេសទាំងពីរឱ្យឡើងដល់កម្រិតថ្មីក្នុងឆ្នាំខាងមុខ។

ចំណែកលោកប្រធានាធិបតី ថងលូន បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្និទ្ធស្នាលពីលោក គីម ជុងអ៊ុន លោកបានចាត់ទុកបដិសណ្ឋារកិច្ចដ៏កក់ក្តៅបានឆ្លុះបញ្ចាំងពីសុច្ឆន្ទៈដ៏ជ្រាលជ្រៅ និងមិត្តភាពជាប្រពៃណីដ៏រឹងមាំរវាងប្រទេសទាំងពីរ។ប្រធានាធិបតី ថងលូន ក៏បានអបអរសាទរខួបលើកទី ៨០ នៃគណបក្សពលករកូរ៉េ និងបានថ្លែងអំណរគុណដល់កូរ៉េខាងជើងសម្រាប់ការបន្តគាំទ្រដល់ប្រទេសឡាវ ទាំងក្នុងអំឡុងពេលតស៊ូរំដោះប្រទេស និងបេសកកម្មការពារជាតិ និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ លោកអះអាងទៀតថាគណបក្សពលករកូរ៉េ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក គីម ជុងអ៊ុន ទទួលបានភាពជោគជ័យកាន់តែខ្លាំងក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៨ របស់ខ្លួន និងទទួលបានជោគជ័យក្នុងការរៀបចំសមាជលើកទី៩៕


Khcct banner

អត្ថបទទាក់ទង