ថៃ៖ ក្រុមផ្តាច់ខ្លួនថៃក្នុងខេត្តណារ៉ាធីវ៉ាត់កាលពីយប់ថ្ងៃទី ៧ ខែ តុលា បាននាំគ្នាធ្វើការបំផ្ទុះគ្រាប់បែកចំនួន ៣ គ្រាប់ស្ថិតនៅ ៣ ទីតាំងផ្សេងៗបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋរស់នៅក្នុងក្រុងយ៉ាឡា។ ហេតុការណ៍ដ៏រន្ធត់នេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនាៗនៅកន្លែងកើតហេតុដោយការបំផ្ទុះលើកទីមួយបានកើតឡើងនៅជិតរបងមជ្ឈមណ្ឌលយុវជន បន្ទាប់មកមានការផ្ទុះទីពីរនៅច្រកចូលផ្លូវស៊ីរោធរ ហើយការផ្ទុះទីបីត្រូវបានរកឃើញនៅក្នុងធុងសំរាមក្បែរនោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃក្រុមផ្តាច់ទឹកដីនៅថៃស្ថិតក្នុងខេត្តណារ៉ាធីវ៉ាត់បាននាំគ្នាធ្វើការបំផ្ទុះគ្រាប់បែក ៣ ទីតាំងក្នុងកាលពីវេលាម៉ោងប្រមាណ ៩ កន្លះយប់នាថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥ ។ ក្រោយការផ្ទុះថៃបានបញ្ជូនក្រុមមន្រ្តីប៉ូលីសជំនាញដើម្បីធ្វើការស៊ើបអង្កេត និងស្វែងរកក្រុមពាក់ព័ន្ធដែលបានធ្វើការបំផ្ទុះគ្រាប់បែក។
តាមរបាយការណ៍ការបំផ្ទុះមិនបានប៉ះពាល់ដល់ជិវិតមនុស្សនោះទេគ្រាន់តែខូចខាតសម្ភារៈ និងសំណង់កន្លែងដែលក្រុមផ្តាច់ខ្លួនបានបំផ្ទុះអាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់ស្នាក់នៅក្នុងផ្ទះ បើមិនមានអ្វីចាំបាច់កុំចេញខាងក្រៅផ្ទះ។ កងកម្លាំងសន្តិសុខថៃកំពុងស៊ើបអង្កេតយ៉ាងសកម្មអំពីមូលហេតុ និងស្វែងរកជនដៃដល់នៅពីក្រោយការវាយប្រហារនេះ៕