681 ezgif.com resize
Swift cc time

៧ថ្ងៃដើមខែ១០ គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស២៦នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បន្តកើតឡើងចំនួន៣៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៦នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យ បានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១តុលា មាន១ករណី ស្លាប់១នាក់ ថ្ងៃទី២ មាន៤ករណី ស្លាប់៣នាក់ របួស១២នាក់ ថ្ងៃទី៣ មាន៦ករណី ស្លាប់៥នាក់ របួស៦នាក់ ថ្ងៃទី៤ មាន៦ករណី ស្លាប់៥នាក់ របួស២នាក់ ថ្ងៃទី៥ មាន៩ករណី ស្លាប់៦នាក់ របួស៦នាក់ ថ្ងៃទី៦ មាន៧ករណី ស្លាប់៤នាក់ របួស១៩នាក់ និងថ្ងៃទី៧ តុលា មាន៣ករណី ស្លាប់២នាក់ របួស១នាក់។

គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ បើតាមលោក ទូច សុឃៈ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ រនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង៕

Khcct banner

អត្ថបទទាក់ទង