ថៃ៖ ទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុងប៊ូឡូយបានវាយប្រហារនៅទូទាំង ១៩ ខេត្តនៃប្រទេសថៃដោយបង្កឲ្យមានការជន់លិចផ្លូវ សាលារៀន មន្ទីពេទ្យ ស្ពាន និងផ្លូវមួយចំនួនមិនអាចឆ្លងកាត់បាន ការវាយប្រហារដោយព្យុះទីហ្វុងប៊ូឡូយបានបណ្តាលឲ្យមានអ្នកស្លាប់កើនដល់ ២២ នាក់ និងប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណ ៣៦៩,០០០នាក់។ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយដោយកាសែតថៃ THE NATION កាលពីល្ងាចថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥។
យោងតាមកាសែតថៃ THE NATION ដដែលទឹកជំនន់បានវាយប្រហារនៅទូទាំងខេត្តទាំង ១៩ ដែលប៉ះពាល់ដល់មនុស្សជាង ៣៦៩,០០០ នាក់ និងបានសម្លាប់មនុស្ស ២២ នាក់។ គ្រួសារដែលរងផលប៉ះពាល់នីមួយៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩,០០០ បាត។
ជាការឆ្លើយតបថៃបានដាក់ពង្រាយម៉ាស៊ីន និងរថយន្តសង្គ្រោះគ្រោះជាង ៧៩០ គ្រឿងពីមណ្ឌលក្នុងតំបន់របស់ខ្លួនទៅកាន់ខេត្តចំនួន ២៥ ដើម្បីជួយដល់ការការពារទឹកជំនន់ ការឆ្លើយតបបន្ទាន់ ប្រតិបត្តិការជួយសង្គ្រោះ។
ក្រោមការបញ្ជារបស់រដ្ឋាភិបាល ជំនួយហិរញ្ញវត្ថុនឹងត្រូវបានផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ដោយទទួលបានប្រាក់ ៩,០០០ បាតក្នុងមួយគ្រួសារ (២៧៧ដុល្លារ) ស្របតាមដំណោះស្រាយនៃកិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២៥ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែតុលា៕