681 ezgif.com resize
Swift cc time

ដូណាល់ត្រាំចង់ធ្វើម្ចាស់«សាក្សី»ផ្ទាល់ក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃក្នុងកិច្ចប្រជុំអាស៊ាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងតែស្វែងរកការធ្វើជាអធិបតីភាព និងជាសាក្សីផ្ទាល់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ដែលកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះគ្រោងនឹងប្រារព្ធនៅចុងខែតុលាថ្ងៃ ទី២៦-២៨។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានយោបាយដែលមានមូលដ្ឋាននៅអាម៉េរិក POLITICO ។

យោងតាមសារព័ត៌មាន POLITICO បានរាយការណ៍ដោយដកស្រង់ប្រភពអនាមិកចំនួនបីដែលដឹងពីផែនការនេះថាសេតវិមានបានជូនដំណឹងដល់មន្ត្រីម៉ាឡេស៊ីថាលោកប្រធានាធិបតីត្រាំមានឆន្ទៈចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ២៦-២៨ ខែតុលាប្រសិនបើលោកត្រូវបានគេអនុញ្ញាតឱ្យត្រួតពិនិត្យ និងធ្វើជាសាក្សីផ្ទាល់ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

តាមកាសែតដដែលប្រសិនបើភាគីពាក់ព័ន្ធមានការយល់ព្រមជាមួយនឹងសំណើរនេះព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះនឹងផ្តល់ឱ្យលោកដូណាល់ត្រាំ នូវតួនាទី និងការសម្រេចចិត្តរបស់លោកក្នុងការបញ្ចប់ជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃរវាងកម្ពុជា និងថៃកាលពីខែកក្កដា ដែលជាការប៉ះទង្គិចគ្នាដែលនាំឱ្យមនុស្សស្លាប់ និងជនភៀសខ្លួនយ៉ាងច្រើនទាំងសងខាង។

បទឈប់បាញ់ដែលសម្របសម្រួលដោយប្រធានាធិបតី ត្រាំ ដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន និងការសម្របសម្រួលពីម៉ាឡេស៊ីកាលពីថ្ងៃទី ២៨ ខែកក្កដា ត្រូវបានគេមើលឃើញថាជាចំណុចរបត់មួយក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនរួមគ្នា។ បទឈប់បាញ់បានសង្គ្រោះជីវិតមនុស្ស ហើយត្រូវបានគេរំពឹងថានឹងស្តារទំនាក់ទំនងទៅរកភាពប្រក្រតីឡើងវិញ។

គួរកត់សម្គាល់ថាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គ្រោងធ្វើនៅចុងខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាកន្លែងដែលមេដឹកនាំក្នុងតំបន់នឹងជួបប្រជុំគ្នាដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់សមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ ជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព និងចូលរួមជាមួយដៃគូខាងក្រៅលើបញ្ហាប្រឈមធំៗជាសកល៕

Khcct banner

អត្ថបទទាក់ទង