ភ្នំពេញ៖ អស់បារម្មណ៍ក្នុងការស្វែងរកផលិតផលថែរក្សាអនាម័យស្ត្រីដែលមានគុណភាពល្អ និងតម្លៃសមរម្យ ដែលជា Brand របស់កូនខ្មែរ១០០% ផលិតផលថែរក្សាអនាម័យស្ត្រី ម៉ូលី ឃែរ (Molly Care) ជាម៉ាកសញ្ញារបស់កូនខ្មែរ ត្រូវបានសម្ពោធដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥តទៅ។
សំឡីអនាម័យ ម៉ូលី ឃែរ ត្រូវបានរចនាឡើងសម្រាប់ស្ត្រីតាមបែបទំនើប ផ្តល់ជូននូវផាសុខភាពនិងទំនុកចិត្តគ្រប់ពេល ងាយស្រួលបត់បែន ទន់ល្មើយ ស្រូបទឹកបានល្អ មិនមានការរអិល និងមិនបង្ករអារម្មណ៍រមាស់ឡើយ។ ពិសេសសម្រាប់មិត្តស្រ្តីដែលស្រលាញ់ភាពស្អាតនិងសុវត្ថិភាពក្នុងរាងកាយ ស័ក្តសមបំផុតសម្រាប់ស្រ្តីគ្រប់រូប អាចប្រើប្រាស់បានទាំងថ្ងៃទាំងយប់។
សំឡីអនាម័យស្ត្រី ម៉ូលី ឃែរ មាន2ជម្រើស៖
- Super Dry ជាប្រភេទសំឡីដែរជក់ទឹកបានច្រើនជាងសំឡីធម្មតា x3 មានស្រទាប់ជំនួយនៅចំហៀង មិនធ្វើអោយមានការហៀរចេញមកក្រៅ មានទំហំ 29cm ស្ដើងល្មម ផ្ដល់ទំនុកចិត្តខ្ពស់ នឹងងាយស្រួលបត់បែន ជក់ទឹកឆាប់រហ័សត្រឹមតែ5វិនាទីសម្រាប់តម្លៃការដាក់លក់លើទីផ្សារ 1កញ្ចប់ ត្រឹមតែ4800៛តែប៉ុណ្ណោះ (អាចប្រើប្រាស់បានទាំងថ្ងៃទាំងយប់)
- Cooling Fresh មានក្លិនប្រហើរជីអង្ការ ត្រជាក់ ធ្វើអោយអ្នកមានអារម្មណ៍ល្អ ស្រស់ស្រាយជួយកាត់បន្ថយភាពឈឺចុកចាប់របស់ស្រ្តីបានគ្រប់ពេលវេលា ទំហំ 29cm មិនភ័យលើបញ្ហាហៀរចេញមកឡើយ សម្រាប់តម្លៃដាក់លក់លើទីផ្សារ 1កញ្ចប់ តម្លៃត្រឹមតែ 4500៛ប៉ុណ្ណោះ (អាចប្រើប្រាស់បានទាំងថ្ងៃទាំងយប់)៕