681 ezgif.com resize
Swift cc time

ចិនជម្លៀសពលរដ្ឋជាង២០ម៉ឺននាក់ ក្រោយព្យុះទីហ្វុងថ្មីម៉ាតម៉ូវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ប្រទេសចិនបានជម្លៀសពលរដ្ឋខ្លួនប្រមាណ ២៧១,៥០០ នាក់ចេញពីស្រុក ស៊ូវិន នៃខេត្តក្វាងទុង បន្ទាប់ពីព្យុះទីហ្វុងថ្មីដែលមានឈ្មោះថា Matomo (ម៉ាតម៉ូ) បានចាប់វាយប្រហារបង្កឲ្យកើតមានព្យុះភ្លៀង ខ្យល់បក់ខ្លាំងក្លា វាយប្រហារទូទាំងខេត្តក្វាងទុង។ ដោយបណ្តាលឲ្យដើមឈើបាក់រលំ និងស្ពាន ផ្លូវមួយចំនួនរងការកាត់ផ្តាច់ និងជន់លិចដោយសារតែកម្លាំងព្យុះទីហ្វុងម៉ាតម៉ូ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានរាយការណ៍ថាព្យុះទីហ្វុង ម៉ាតម៉ូ ដែលជាព្យុះទី ២១ នៃប្រចាំឆ្នាំ ២០២៥ បានបោកបក់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃស្រុក Xuwen ទីក្រុង Zhanjiang ក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នៅម៉ោងប្រមាណ ៣ រសៀលកាលពីថ្ងៃអាទិត្យដោយបានបំផ្លាញដើមឈើ និងបង្កឲ្យមានទឹកជំនន់ជន់លិចតំបន់មួយចំនួន។

ព្យុះទីហ្វុង ម៉ាតម៉ូ បង្ខំឱ្យមានការឆ្លើយតបជាបន្ទាន់នៅភាគខាងត្បូងប្រទេសចិន មនុស្សជាង ២៧១,៥០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះនៃខេត្តក្វាងទុងប្រទេសចិន។ អាជ្ញាធរផ្លូវដែកបានចាត់វិធានការដូចជាការកែសម្រួលផ្នែកប្រតិបត្តិការ និងការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នដើម្បីធានាសុវត្ថិភាពអ្នកដំណើរក្នុងអំឡុងពេលថ្ងៃបុណ្យជាតិរយៈពេលប្រាំបីថ្ងៃ៕


Khcct banner

អត្ថបទទាក់ទង