681 ezgif.com resize
Swift cc time

គីមជុងអ៊ុនទៅទស្សនកិច្ច«នាវាពិឃាត»កងទ័ពជើងទឹកកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់កន្លែងនាវាពិឃាតកងទ័ពជើងទឹក Choe Hyon នៅក្នុងការតាំងពិព័រណ៍យោធាមួយកាលពីថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ចដ៏ពិសេសនេះលោក គីម ជុងអ៊ុន បានជំរុញឲ្យយោធាកូរ៉េខាងជើងបង្កើនការហ្វឹកហាត់ និងត្រៀមប្រយុទ្ធគ្រប់ពេលវេលា ជាពិសេសរារាំង និងប្រឆាំង ចំពោះការបង្កហេតុរបស់សត្រូវ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថាមេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានជំរុញឲ្យកងទាហានកូរ៉េខាងជើងតែត្រូវបានរៀបចំដើម្បីរារាំងយ៉ាងហ្មត់ចត់ ឬប្រឆាំង និងដាក់ទណ្ឌកម្មចំពោះការបង្កហេតុរបស់សត្រូវ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកគីមអ្នកវិភាគបានបញ្ជាក់ថាទោះបីជាកូរ៉េខាងជើងមាននាវាពិឃាដជំនាន់ថ្មីក៏ពិតមែនតែមិនទាន់ច្បាស់ថាតើពេលណាកូរ៉េខាងជើង និងធ្វើការតេស្តសាកល្បងនាវាកំណាចរបស់ខ្លួននោះទេ តាមការវិភាគរបស់ SI Analytics ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានរាយការណ៍កាលពីខែកញ្ញាថា រូបភាពផ្កាយរណបបានបង្ហាញថា ទីបំផុតកូរ៉េខាងជើងបានដំឡើងម៉ាស៊ីននៅក្នុងនាវា Choe Hyon ហើយបានព្យាករណ៍ថាកូរ៉េខាងជើងអាចនឹងសាកល្បងតេស្តនាវាក្នុងសមុទ្រនាពេលដ៏ខ្លីខាងមុខនេះ។

គួរកត់សម្គាល់ថាកាលពីខែឧសភា កូរ៉េខាងជើងបានតេស្តសាកល្បងនាវាពិឃាតដំបូងគេ Choe Hyon ក៏ប៉ុន្តែក្នុងថ្ងៃដាក់សម្ភោធនិងតេស្តការប្រើប្រាស់នៅនាវាពិឃាដរបស់កូរ៉េខាងខាងជើងបានក្រឡាប់ចូលក្នុងសមុទ្រមិនអាចដំណើរការបាន។ ជាការឆ្លើយតបមេដឹកនាំកូរ៉េខាងជើងបានសម្រេចឃុំខ្លួនមន្រ្តីពាក់ព័ន្ធដោយសារតែការបរាជ័យមិនអាចដាក់តេស្តសាកល្បងនាវាក្នុងថ្ងៃសម្ភោធបាន៕ 

នាវាពិឃាតដំបូងគេ Choe Hyon បានក្រឡាប់ចូលទឹកក្នុងថ្ងៃដាក់តេស្តសាកល្បងការប្រើប្រាស់ 


Khcct banner

អត្ថបទទាក់ទង