681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក ETIHAD ចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យន្តហោះរបស់ក្រុមហ៊ុន Etihad បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។រូបភាព៖ FN

ភ្នំពេញ៖ ដូចការគ្រងទុក ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលហោះត្រង់ពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នៅព្រឹកថ្ងៃទី ៤ តុលានេះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ របស់ប្រទេសកម្ពុជា បានដោយជោគជ័យ។ការភ្ជាប់ជើងហោះហើរត្រង់នេះ ធ្វើឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នៅថ្ងៃទី ៣ តុលា ឆ្នាំ២០២៥ ហើយបានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ របស់កម្ពុជា នៅថ្ងៃទី ៤ ខែតុលានេះ ជាមួយនាំយកអ្នកដំណើរចំនួន១៥៤នាក់។ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនេះ គឺមានការចុះទៅទទួលដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៉ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

យន្តហោះរបស់ក្រុមហ៊ុន Etihad បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅម៉ោងប្រហែលជា៧ព្រឹកថ្ងៃទី ៤ ដែលបង្កើតបានជាប្រវត្តិសាស្ត្រថ្មីនៃការហោះហើរត្រង់ជាលើដំបូង ជាមួយផែនការជើងហោះហើរ៤ជើង ក្នុងមួយសប្តាហ៍ ហើយអាចពង្រីកការដឹកជញ្ជូនទំនិញ និង អ្នកដំណើរបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ​«Abu Dhabi»​ មានយន្តហោះជាង១១០ គ្រឿង និង ហោះហើរទៅកាន់គោលដៅជាង១២០ កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ក្នុងរយៈ ពេល១២ខែចុងក្រោយនេះ។

លោក ស៊ីន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Etihad នឹងមានក្រុមហ៊ុនពី turkish airline របស់ប្រទេសតួកគីហោះមកនៅចុងឆ្នាំ ២០២៥ និង ក្រុមហ៊ុន indigo airlines របស់ប្រទេសឥណ្ឌានឹងចាប់ផ្តើមហោះមកព្រលានសៀមរាប នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕

Khcct banner

អត្ថបទទាក់ទង