681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក ETIHAD នឹងភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ីមកភ្នំពេញចាប់ពីស្អែកនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានីអាប៊ុយដាប៊ី «Abu Dhabi» នឹងភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមក្រសួងទេសចរណ៍កម្ពុជា។

យោងតាមក្រសួងទេសចរណ៍ បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airwaysនឹងភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៤ តុលាខាងមុខនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានីអាប៊ុយដាប៊ី «Abu Dhabi» មានយន្តហោះជាង១១០ គ្រឿង និងហោះហើរទៅកាន់គោលដៅជាង១២០ កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ក្នុងរយៈពេល១២ខែចុងក្រោយនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ២៨ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកមានចំនួន ២៤៕

Khcct banner

អត្ថបទទាក់ទង