អាម៉េរិក៖ រដ្ឋាបាលសហរដ្ឋអាម៉េរិកដែលដឹកនាំដោយលោកដូណាល់ត្រាំបានសម្រេចបិទទ្វាជាផ្លូវការកាលពីព្រឹកឈានចូលថ្ងៃទី ១ ខែ តុលាឆ្នាំ ២០២៥ ការបិទទ្វានេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅទូទាំងពិភពលោកដោយមានមន្រ្តីអាម៉េរិកប្រមាណ ៧៥ម៉ឺននាក់ធ្វើការដោយគ្មានប្រាក់ឈ្នួល និងប្រឈមការលាលែងពីតំណែង។ រដ្ឋា! តើការបិទរដ្ឋាភិបាលរបស់អាម៉េរិកប៉ះពាល់បែបណាខ្លះដល់ស្ថេរភាពពិភពលោក? តើមូលហេតុអ្វីបានជាអាម៉េរិកសម្រេចបិទរដ្ឋាភិបាលរបស់ខ្លួន?
ការបិទរដ្ឋាភិបាលអាម៉េរិក រឺ ប្រែជាភាសាអង់គ្លេសហៅថា US Government shuts down នេះគឺជារឿងមួយដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង។ ដើមចមដំបូលឡើយនៃបិទនេះដោយសារតែគណបក្សធំៗទាំង២មាន បក្សប្រជាធិបតេយ្យ និងបក្សសាធារណៈរដ្ឋខ្វែងគំនិតគ្នាក្នុងការអនុម័តច្បាប់ថវិកាជាតិ នេះបានន័យថាស្ថាប័នរដ្ឋ សេវាសាធារណៈរដ្ឋរបស់អាម៉េរិកនៅទូទាំងសកលលោកត្រូវបិទទ្វារលែងដំណើរសឹងទាំងស្រុងរួមទាំងបណ្តាញស្ថានទូតរបស់អាម៉េរិកនាៗកាត់បន្ថយការផ្សព្វផ្សាយ និងផ្អាកសេវាកម្មមិនចាំបាច់មួយចំនួនរបស់ខ្លួនចេញ។
វិបត្តិ ShutDown របស់រដ្ឋាភិបាលអាម៉េរិកនិងបង្ខំឲ្យបុគ្គលិកបម្រើការនៅរដ្ឋសហព័ន្ធប្រមាណ៧៥ម៉ឺននាក់ដែលត្រូវបឈ្ឈរជើង រឺ អាចនឹងលាលែងពីតំណែងជាបណ្តោះអាសន្ន។ ក្នុងនោះរួមានចរាចរណ៍យន្តហោះក៏អាចរងផលប៉ះពាល់ ដោយសារតែគ្មានបុគ្គលិកគ្រប់គ្រងសន្តិសុខផ្លូវអាកាសធ្វើការ។ ដូចយើងបានឃើញជាក់ស្តែងកាលពីម្សិលមិញនេះនៅតាមប្រព័ន្ធផ្សព្វផ្សាយមានបណ្តាលស្ថានទូតនាៗជាច្រើនរបស់អាម៉េរិកនៅអាស៊ានយើងរួមមាននៅកម្ពុជា ថៃ ឡាវ វៀតណាម និងប្រទេសជាច្រើនទៀតបានបង្ហោះសារព្រមៗគ្នាក្នុងពេលតែមួយថាដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។
តើការបិទរដ្ឋាភិបាលរបស់អាម៉េរិកនេះជាលើកទី ១ រឺយ៉ាងណា? តើការទាស់គំនិតខ្វែងគ្នានោះបែបម្តេច? តើពេលណាទើបរដ្ឋាភិបាលនឹងបើកទ្វាសារឡើងវិញ?
ការបិទរដ្ឋាភិបាលរបស់អាម៉េរិកនេះមិនមែនជាលើកទី ១ នោះទេ ដោយមានការបិទរដ្ឋាភិបាលចំនួន ១៥ ដងមកចាប់តាំងពីឆ្នាំ ១៩៨១ ក៏ប៉ុន្តែការបិទរដ្ឋាភិបាលយូរបំផុតនោះគឺកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៨ ក្រោមរដ្ឋបាលអាណត្តិទី ១ របស់ Trump រួមជាមួយនឹងសមាជិកព្រឹទ្ធសភា និងសភាភាគច្រើនមកពីសាធារណរដ្ឋ ដោយ វិបត្តិពេលនោះកើតឡើងដោយសារតែគោលនយោបាយរិតត្បិតថវិកាជាតិ របស់លោកដូណាល់ ត្រាំ ដែលចង់តែកាត់បន្ថយការចំណាយ ជាពិសេសនៅក្នុងវិស័យសង្គមកិច្ចជួយប្រជាពលរដ្ឋក្រីក្រ ហើយក្រោយមកក៏មានការខ្វែងគំនិតគ្នាជាមួយបក្សប្រជាធិបតេយ្យរហូតដល់បិទខ្ទប់ដល់ទៅជាង ៣៥ថ្ងៃ។ សម្រាប់ពេលណាដែលរដ្ឋាភិបាលរបស់អាម៉េរិក នឹងដំណើរការឡើងវិញនោះ យើងនៅមិនទាន់មានព័ត៌មានលម្អិតពីសហរដ្ឋអាម៉េរិកនៅឡើយនោះទេ គ្រាន់តែអ្វីដែលយើងដឹងនៅពេលនេះគឺវិបត្តិ SHUTDOWN នេះប៉ះពាល់ជាខ្លាំងដល់លុយដុល្លារ និងទីផ្សារពិភពលោកដូច សម្ភស្សមើលឃើញជាក់ស្តែងទីផ្សារហាងឆេងមាសមានការកើនឡើងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តឡើយ។ ការទាស់គំនិតគ្នារវាងបក្សធំៗទាំងពីរគឺបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈរដ្ឋនោះគឺដោយសារតែគណបក្សសាធារណរដ្ឋដែលគ្រប់គ្រងសភានិងសេតវិមានក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ចង់ឲ្យមានការកាត់បន្ថយថវិការជាតិលើកម្មវិធីសង្គម ខណៈដែលគណបក្សប្រជាធិបតេយ្យទាមទារការការពារសម្រាប់ការថែទាំសុខភាព និងសិទ្ធិផ្សេងៗទៀតដែលធ្លាប់មាន និងអនុម័តដោយប្រធានាធិបតីជំនាន់មុន។ កត្តាមិនចុះសម្រុងរវាងបក្សធំៗទាំងពីរនេះហើយទើបជំរុញឲ្យរដ្ឋបាលអាម៉េរិកបិទទ្វាមិនបញ្ចេញថវិការជាតិផ្សេងៗដល់មន្រ្តីបម្រើការក្នុងរដ្ឋ។
បច្ចុប្បន្ននេះរដ្ឋបាលលោកត្រាំជាអ្នកកាន់កាប់សហរដ្ឋអាម៉េរិកចុះហេតុម្តេចចាំបាច់ត្រូវការយោលបល់ និងបោះឆ្នោតពីបក្សប្រឆាំងប្រជាធិបតេយ្យដើម្បីសម្រេចថវិការជាតិ?
បើទោះបីជារដ្ឋបាលលោកដូណាល់ត្រាំកំពុងតែដឹកនាំអាម៉េរិកក៏ពិតមែនតែទាក់ទិននឹងកំណត់ច្បាប់ថវិកាជាតិ វិធានច្បាប់នៅព្រឹទ្ធសភាបានកំណត់ថាត្រូវតែមានសំឡេងឆ្នោតគាំទ្រ៦០លើ១០០ ទើបរដ្ឋបាលលោកត្រាំអាចអនុវត្តន៍សំណើររបស់ខ្លួនបាន។