681 ezgif.com resize
Swift cc time

ខេត្តថៃ Uttaradit ជន់លិចដោយទឹកជំនន់មិនធ្លាប់មានជាង ៨០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ខេត្តថៃ Uttaradit ដែលមានផ្ទៃដីសរុប ៧,៨៣៩ គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋរស់នៅសរុបប្រមាណ ៤៣៦.២៨៣ នាក់ (គិតត្រឹមឆ្នាំ ២០២៤) បានរងការជន់លិចដោយសារតែទឹកជំនន់មិនធ្លាប់មានជាង ៨០ឆ្នាំក្នុងប្រវត្តិសាស្រ្ត។ ទឹកជំនន់បានបង្កការលិចលង់ដល់ដីស្រែ ដំណាំ ផ្ទះសម្បែង និងផ្ទះពលរដ្ឋថៃជាង ២ពាន់គ្រួសាររងការខូចខាតនិងជន់លិចទាំងស្រុង។

យោងតាមកាសែតថៃ THE NATION ខេត្តថៃ Uttaradit បានរងការលិចលង់មិនធ្លាប់កើតមានកន្លងមកដោយតែការវាយប្រហាររបស់ព្យុះទីហ្វុងប៊ូឡូយបង្កទៅជាទឹកជំនន់ភ្លាមៗ និងជន់លិចផ្ទះសម្បែង និងខូចខាតទ្រព្យសម្បត្តិរាប់សិបលានដុល្លារត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ។ អាជ្ញាធរថៃបានជម្លៀសពលរដ្ឋនៅតំបន់រងគ្រោះរាប់ពាន់នាក់ចេញទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។

តាមប្រភពដដែលភ្លៀងធ្លាក់យ៉ាងគំហុកដែលនាំមកដោយព្យុះទីហ្វុងប៊ូឡូយបានបោកបក់មកលើខេត្ត Uttaradit ពេញមួយយប់ ហើយបានបន្តរហូតដល់ព្រឹកថ្ងៃអង្គារ ដោយបង្កឱ្យមានទឹកជំនន់ភ្លាមៗពីស្ទឹងភ្នំនិងចូលដល់ ប្រឡាយ ផ្លូវថ្នល់ និងដីស្រែចម្ការ។ ទឹកជំនន់បានជន់លិចស្រុកចំនួនបី ដែលប៉ះដល់ជាង ២ពាន់គ្រួសារ។

នៅស្រុក Nam Pat និង Thong Saen Khan ស្ថានភាពនៅតែធ្ងន់ធ្ងរ កម្ពស់ទឹកនៅតែបន្តហក់ឡើងដោយជន់លុចដល់ខាងលើដំបូលផ្ទះ ជាការឆ្លើយតបការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត Uttaradit បានចល័តអង្គភាពជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត ពង្រាយទូក និងឧបករណ៍ដើម្បីជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលមានហានិភ័យខ្ពស់៕

Khcct banner

អត្ថបទទាក់ទង