681 ezgif.com resize
Swift cc time

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាប្រមូលទិញពោតក្រហម និងស្រូវស្រងែថ្មី ពីសហគមន៍កសិកម្មជីរោទិ៍រុងរឿង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ខេត្តត្បូងឃ្មុំ៖ ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) និងក្រុមហ៊ុន អ៊ិលប៊ីអិន អង្ករ (កម្ពុជា) បានចុះកិច្ចសន្យាប្រមូលទិញពោតក្រហម និងស្រូវស្រងែថ្មី ពីសហគមន៍កសិកម្មជីរោទិ៍រុងរឿង។ ពិធីចុះកិច្ចសន្យានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) ទទួលទិញពោតក្រហមពី សហគមន៍កសិកម្មជីរោទិ៍រុងរឿង ដោយចុះកិច្ចសន្យាទិញលក់ពោតក្រហមស្ងួតចំនួន១០៥០តោន។ ចំណែកក្រុមហ៊ុន អិល ប៊ី អិន អង្ករ កម្ពុជា បានចុះកិច្ចសន្យា ទិញ លក់ ស្រូវចំណីប្រភេទពូជស្រូវសែនក្រអូប០១ និងស្រូវស្រងែថ្មី រវាងសហគមន៍កសិកម្មកសិកររុងរឿងផងដែរ។

លោកបានបង្ហាញសុទិដ្ឋិនិយមថា ការចុះកិច្ចសន្យានេះនឹងធ្វើឱ្យប្រជាកសិករកាន់តែមានឱកាសក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង