681 ezgif.com resize
Swift cc time

ចិនប្រហារជីវិត«ត្រកូលមីង»១៦នាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មនៅមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ តុលាការចិនបានសម្រេចកាត់ទោសប្រហារជីវិតមនុស្ស ១៦ នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមបោកប្រាស់ឧក្រិដ្ឋកម្មអនឡាញដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មរួមមានការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងពេស្យាចារ។ យោងតាមទូរទស្សន៍រដ្ឋ CCTV ព្រះរាជអាជ្ញានៅខេត្ត ស៊ីជាំង ភាគខាងកើតប្រទេសចិនបានរកឃើញថា ចាប់តាំងពីឆ្នាំ ២០១៥ ក្រុមឧក្រិដ្ឋជនគ្រួសារ Ming បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ Kokang របស់មីយ៉ាន់ម៉ា ដើម្បីបង្កើតការឆបោក និងធ្វើឧក្រិដ្ឋកម្មអនឡាញអស់រយៈពេលជាច្រើនឆ្នាំ និងបង្កឲ្យប៉ះពាល់ដល់ជីវិត និងទ្រព្យសម្បត្តិជនរងគ្រោះរាប់សិបលានដុល្លារ។

យោងតាមសេចក្តីប្រកាសរបស់តុលាការចិនកាលពីថ្ងៃច័ន្ទសកម្មភាពរបស់គ្រួសារត្រកូលមីងទាំងនោះ រួមមានការក្លែងបន្លំតាមទូរគមនាគមន៍ ប្រតិបត្តិការល្បែងស៊ីសង ការជួញដូរគ្រឿងញៀន និងអំពើពេស្យាចារដែលបានរៀបចំជាប្រព័ន្ធពាក់ព័ន្ធនឹងទឹកប្រាក់ជាង ១០ ពាន់លានយន់ (១.៤ ពាន់លានដុល្លារ)។

តាមតុលាការចិនដដែល គ្រួសារ មីង រួមជាមួយនឹងក្រុមឧក្រិដ្ឋជនផ្សេងទៀតបានសម្លាប់មនុស្ស និងបង្ករបួសស្នាមជាមួយប៉ូលីស ហើយព្យាយាមរត់គេចខ្លួន។តុលាការបន្តទៀតថាកាលពីខែតុលា ឆ្នាំ ២០២៣ ក្រុមជនពាលបានបើកការបាញ់ប្រហារលើឈ្លើយសឹកចិន ដោយបានសម្លាប់មនុស្ស ៤ នាក់ ដើម្បីរារាំងមិនឲ្យប៉ូលីសបញ្ជូនក្រុមរបស់ខ្លួនទៅកាត់ទោស។

មេឧក្រិដ្ឋកម្មត្រកូលមីងមានឈ្មោះថា Ming Guoping

៥ ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិតត្រូវបានផ្តល់ការបន្ធូរបន្ថយរយៈពេល ២ ឆ្នាំ បន្ទាប់មកការកាត់ទោសអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ក្នុងចំណោមជនជាប់ចោទ ១១ នាក់ដែលនៅសេសសល់ ដែលមិនមានការដោះលែងនោះមាន Ming Guoping ដែលគេស្គាល់ថា Mg Myin Shaut Phyin ដែលមានឪពុកឈ្មោះ Ming Xuechang ជាជនជាតិចិន-មីយ៉ាន់ម៉ា ដែលដឹកនាំក្រុមឧក្រិដ្ឋកម្មត្រកូល មីង ៕ 

Khcct banner

អត្ថបទទាក់ទង