681 ezgif.com resize
Swift cc time

ព្យុះទីហ្វុងប៊ូឡូយសម្លាប់ពលរដ្ឋថៃ៧នាក់និងប៉ះពាល់ពលរដ្ឋជាង២០ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ព្យុះទីហ្វុងប៊ូឡូយថ្មីបានផ្តើមវាយប្រហារនៅទូទាំងប្រទេសដោយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងកម្លាំងខ្យល់បក់ និងកន្ត្រាក់មិនធ្លាប់មានប៉ះពាល់ដល់ខេត្តថៃចំនួន ១៧ ដែលរងគ្រោះធ្ងន់ធ្ងរក្នុងនោះមានពលរដ្ឋថៃប្រមាណ ៧ នាក់ត្រូវបានព្យុះទីហ្វុងប៊ូឡូយបក់បោក និងសម្លាប់ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធនាៗ និងផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាតដោយសារទឹកជន់លិច ហើយពលរដ្ឋថៃ ២៦៩,៣៥១នាក់រងផលប៉ះពាល់មិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ THE NATION។

យោងតាមប្រភពដដែលគិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញានេះព្យុះទីហ្វុងប៊ូឡូយបានធ្វើដំណើរទៅដល់ប្រទេសថៃដោយនាំមកជាមួយនឹងកម្លាំងខ្យល់លឿនខ្លាំង ភ្លៀងធ្លាក់ខ្លាំងក្លា និងជន់លិចផ្ទះសម្បែង ដោយបណ្តាលឲ្យខេត្តចំនួន ១៧ រងគ្រោះខ្លាំងនិងពលរដ្ឋថៃជាង ២០ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនពីកន្លែងស្នាក់នៅស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។

នាយកដ្ឋានឧតុនិយមថៃបានប្រកាសថាខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពព្យុះទីហ្វុងប៊ូឡូយ ដោយបានជំរុញឱ្យខេត្តដែលរងផលប៉ះពាល់ទាំងអស់ ផ្តល់ជំនួយពេញលេញដល់ប្រជាពលរដ្ឋទឹកជំនន់នៅតែមាននៅក្នុងខេត្តចំនួន ១៧ ដែលប៉ះពាល់ដល់មនុស្ស ២៦៩,៣៥១ នាក់នៅទូទាំងប្រទេស។

ជាការឆ្លើយតបថៃបានចល័តមជ្ឈមណ្ឌលក្នុងតំបន់ជាមួយនឹងក្រុមសង្គ្រោះគ្រោះមហន្តរាយ គ្រឿងចក្រ និងគ្រឿងផ្គត់ផ្គង់សំខាន់ៗ រួមមាន អាហារ ទឹកផឹក ថ្នាំពេទ្យ ទូក ម៉ាស៊ីនបូមទឹកដែលមានសមត្ថភាពខ្ពស់ ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលរងគ្រោះ៕


Khcct banner

អត្ថបទទាក់ទង