ភ្នំពេញ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជា និងថៃនឹងអាចដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីតាមរយៈការសន្ទនា និង ការប្តេជ្ញាចិត្តទៅវិញទៅមក។លោកនឹងប្រាប់ពីកង្វល់របស់កម្ពុជាទៅកាន់សមភាគីថៃ ហើយចង់បានដោះស្រាយព្រំដែន ដើម្បីបញ្ចប់ការរងទុក្ខរបស់ប្រជាជនទាំងពីរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ពីលទ្ធផលជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។