681 ezgif.com resize
Swift cc time

ទឹកស្ទឹងសៀមរាប ឡើងខ្ពស់ដល់ ៥,២០ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ កញ្ញានេះ បានប្រកាសជូនដំណឹងថា ទឹកស្ទឹងស្ទឹងសៀមរាប នៅភូមិសាស្ត្រស្រុកបន្ទាយស្រី ឡើងខ្ពស់ ៥,២០ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន ក្រោយកម្ពុជាបានទទួលរងនូវឥទ្ធិពលសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងប៊ូឡូយ លើកទី២០។

ក្រសួងធនធានទឹក និងឧតុនិយម បានសង្កេត តាមដានស្ថានភាពធាតុអាកាស ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញថាខេត្តសៀមរាប មានភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ ទូទាំង ខេត្ត ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងប៊ូឡូយ លើកទី២០ ដែលបណ្តាល ឲ្យទឹកស្ទឹងសៀមរាប នៅភូមិសាស្ត្រស្រុកបន្ទាយស្រី ឡើងខ្ពស់ ៥,២០ម៉ែត្រ (ប្រកាសអាសន្ន ៦,០០ ម៉ែត្រ)។

ក្នុងស្ថានភាពនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី មេត្តាត្រៀមលក្ខណៈបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

Khcct banner

អត្ថបទទាក់ទង