681 ezgif.com resize
Swift cc time

អភិបាលខេត្តបន្ទាយមានជ័យចេញលិខិតតវ៉ាប្រឆាំងនឹងការលើកបដាប្រកាសអនុវត្តច្បាប់ថៃ លើពលរដ្ឋកម្ពុជារស់នៅភូមិជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតតវ៉ាទៅកាន់ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការប្រកាសតវ៉ានេះ បន្ទាប់ពីមានសកម្មភាពដដែលៗ រួមទាំងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តស្រះកែវលើកបដា ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រំលោភបំពាន គំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានកំពុងរស់នៅ អាស្រ័យផលក្នុងភូមិ ទាំងពីរនេះ។

កម្ពុជា ចាត់ទុកសកម្មភាពនេះ ជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើន ឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, កិច្ចប្រជុំGBC RBC ដែលភាគឺទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលធ្វើឱ្យខូចដល់ការជឿទុកចិត្ត គ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬពង្រីកវិសាល ភាព និងទំហំនៃជម្លោះ ជាពិសេសរំលោភចំណុច ៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា៕


Khcct banner

អត្ថបទទាក់ទង