ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាក ដោយមិនប្រើក្រដាស (Paperless) ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ សម្រាប់ភ្នាក់ងារតំណាងស្របច្បាប់នៃ ម្ចាស់ម៉ាក។ ការដាក់ចេញប្រព័ន្ធចុះបញ្ជីម៉ាក ជាទម្រង់ឌីជីថល ដើម្បីលើកកម្ពស់ការចុះបញ្ជីម៉ាក ឱ្យមានប្រសិទ្ធភាព និង កាន់ងាយស្រួលសម្រាប់ការផ្តល់សេវាសាធារណៈ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ក្រសួងពាណិជ្ជកម្ម នឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless) ។ ប្រព័ន្ធនេះ នឹងគ្រប់គ្រងដំណើរការចុះបញ្ជីម៉ាកជាទម្រង់ឌីជីថល ហើយ រាល់ឯកសារពាក់ព័ន្ធ និងការចុះបញ្ជីម៉ាកដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម ជូនម្ចាស់ម៉ាក ឬភ្នាក់ងារ តំណាងស្របច្បាប់នៃម្ចាស់ម៉ាក គឺត្រូវធ្វើឡើងជាទម្រង់ឌីជីថល៕