681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលពីការនាំចេញសម្លៀកបំពាក់បានប្រមាណ ៧,៧៣ ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-សីហា កម្ពុជារកចំណូលបានប្រមាណ ៧,៧៣ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង ១៩,២៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្រៅពីសម្លៀកបំពាក់ កម្ពុជាបាននាំចេញទំនិញជាច្រើនផ្សេងទៀតទៅទីផ្សារអន្តរជាតិមានដូចជា៖ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។

ជាមួយគ្នានេះ រយៈពេល៨ខែឆ្នាំ២០២៥នេះ ទីផ្សារសំខាន់ៗទាំង១០នៅទូទាំងពិភពលោកដែលកម្ពុជាធ្វើការនាំចេញច្រើនជាងគេមានដូចជា៖ សហរដ្ឋអាម៉េរិក ៨,៣១ ពាន់លានដុល្លារ សហភាពអឺរ៉ុប ៣,៣៦ ពាន់លានដុល្លារ វៀតណាម ២,២៧ ពាន់លានដុល្លារ ចិន ១,០៥ ពាន់លានដុល្លារ ជប៉ុន ១,០៣ ពាន់លានដុល្លារ កាណាដា ៨៧៨ លានដុល្លារ អេស្បាញ ៧៧០ លានដុល្លារ ចក្រភពអង់គ្លេស ៧០៧ លានដុល្លារ ហូឡង់ ៦៤៤ លានដុល្លារ និង អាល្លឺម៉ង់ ៦១៨ លានដុល្លារ៕

Khcct banner

អត្ថបទទាក់ទង