681 ezgif.com resize
Swift cc time

ជនជាតិវៀតណាម ២៧នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ត្បូងឃ្មុំ៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើការបណ្តេញចេញជនជាតិវៀតណាម ២៧នាក់ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ករណីលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន ករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងករណីសញ្ចារកម្ម (អនុវត្តទោសចប់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

តាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃអគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៧នាក់ (ស្រី១០នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ករណីលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន ករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងករណីសញ្ចារកម្ម (អនុវត្តទោសចប់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

ក្នុងនោះ ជនជាតិវៀតណាមទាំង ២៧នាក់ខាងលើនេះ សមត្ថកិច្ចជំនាញ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ៕


Khcct banner

អត្ថបទទាក់ទង