681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុទទួលបានជើងហោះហើរដំបូងពីទីក្រុងស៊ិនជិន ប្រទេសចិន ផ្ទុកអ្នកដំណើរ ១៤៨ នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ)

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ជើងហោះហើរដំបូងពីទីក្រុងស៊ិនជិន (ShenZhen) នៃប្រទេសចិន បានមកដល់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ដោយបាននាំយកអ្នកដំណើរចំនួន ១៤៨ នាក់ ចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia។

ការមកដល់នៃជើងហោះហើរដំបូងពីទីក្រុងស៊ិនជិន មានការអញ្ជើញទទួលស្វាគមន៍ដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាមួយមន្ត្រីពាក់ព័ន្ធអមជាមួយឆៃយាំស្វាគមន៍យ៉ាងកក់ក្តៅ។ ការស្វាគមន៍ជើងហោះហើរជើងទី១នេះ គឺធ្វើឡើងបន្ទាប់ពីការហោះហើរនេះ បានខកខានដំណើរការហោះហើរអំឡុងជំងឺកូវីដ-១៩ រីករាលដាលក្នុងឆ្នាំ២០១៩។ ប៉ុន្តែបច្ចុប្បន្ន ផ្អែកលើបរិយាកាស និងសក្តានុពលរបស់ខេត្តព្រះសីហនុ បានទាក់ទាញ់អ្នកវិនិយោគ និង ទេសចរកាន់តែច្រើនឡើយៗមកទស្សនាផ្ទាល់ដោយភាពជឿជាក់ និងការផ្តល់ទំនុកចិត្តលើរដ្ឋបាលខេត្តព្រះសីហនុ៕


Khcct banner

អត្ថបទទាក់ទង