681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែនចូលរួមពិធីបុណ្យភ្ជុំបិណ្ឌឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធជូន«បុព្វការីជននិងវីរៈកងទ័ព»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និង មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយបាន​អញ្ជើញចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសនូវមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃបុព្វការីជនទាំងឡាយ និង ជាពិសេសជូនដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច ដែលមាន រយៈពេល១៤ថ្ងៃ ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌ១៤ និងនៅថ្ងៃ១៥រោច គឺជាថ្ងៃ «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី៨ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែកញ្ញា និងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕

Khcct banner

អត្ថបទទាក់ទង