អង្គការសហប្រជាជាតិ៖ សហរដ្ឋអាម៉េរិកកាលពីរសៀលថ្ងៃព្រហស្បតិ៍ ជាថ្មីម្តងទៀតបានសម្រេចបោះឆ្នោតវេតូលើកទី ៦ របស់ខ្លួនក្នុងប្រឆាំងជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ចំណាត់ការប្រឆាំងរបស់អាម៉េរិកមិនគាំទ្របទឈប់បាញ់នៅតំបន់ហ្គាហ្សានេះធ្វើឡើងចំពេលដែលអ៊ីស្រាអែលកំពុងតែប្រយុទ្ធផ្តាច់ព្រាត់យកតំបន់ហ្គាហ្សាកាន់កាប់ទាំងស្រុង។
នៅក្នុងកិច្ចប្រជុំអង្កការសហប្រជាជាតិដែលមានសមាជិក ១៤ ផ្សេងទៀតនៃក្រុមប្រឹក្សាបានគាំទ្រដំណោះស្រាយដែលបានផ្តួចផ្តើមកាលក្នុងខែសីហាដើម្បីឆ្លើយតបទៅនឹងការប្រកាសជាផ្លូវការរបស់អង្គការសហប្រជាជាតិអំពីវិបត្តិសង្រ្គាមនៅតំបន់ហ្គាហ្សា និងការសម្រេចឲ្យមានបទឈប់បាញ់នៅតំបន់ជម្លោះ។ ក្នុងកិច្ចប្រជុំអង្កការសហប្រជាតិបានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍នៅហ្គាហ្សាដែលគ្រប់ភាគីគោរព ក៏ដូចជាការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
សហរដ្ឋអាម៉េរិកបានច្រានចោលការបោះឆ្នោតឲ្យមានបទឈប់បាញ់នៅតំបន់ជម្លោះហ្គាហ្សាជាលើកទីប្រាំមួយចាប់តាំងពីសង្រ្គាមបានផ្ទុះកាលពីដើមខែ តុលា ឆ្នាំ ២០២៣៕