681 ezgif.com resize
Swift cc time

UNDP នឹងបន្តពង្រឹងភាពជាដៃគូជាមួយក្រសួងសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ អង្គការ UNDP នឹងបន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល និងរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការកំណត់ទឹសដៅធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់នៃការថែទាំសុខភាព និងដើម្បីពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័នឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់អង្គការ UNDP ដែលបានចូលរួមសហការគាំទ្រលើវិស័យសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដោយការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយតបជំងឺ COVID-19 កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា (Integrated Health Programme) ដែលនឹងអាចរួមចំណែក ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល (Universal Health Coverage-UHC) និងចូលរួមចំណែកលើការកំណត់អាទិភាព ជាទិសដៅរបស់ក្រសួងសុខាភិបាល ។

ភាគីទាំងពីរបាន ពិភាក្សាគ្នាលើវិសាលភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការគាំទ្រវិស័យសុខាភិបាល រួមមាន ១) ការពង្រឹងប្រព័ន្ធហិរញ្ញប្បទាន និងព័ត៌មានសុខាភិបាល (Health Financing and Information System) ២) ការលើកកម្ពស់ដំណោះស្រាយសុខាភិបាលឌីជីថល ៣)ការកែលម្អការគ្រប់គ្រងលទ្ធកម្ម និងសង្វាក់ផ្គត់ផ្គង់ ដោយប្រើដំណោះស្រាយឌីជីថលតាមតម្រូវការ ៤) ផែនទីបង្ហាញផ្លូវសម្រាប់ការផ្តល់ហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព។

លោក Enrico Gaveglia តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) បានបញ្ជាក់ថា អង្គការនឹងបន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល និងរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការកំណត់ទឹសដៅធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់នៃការថែទាំសុខភាព និងដើម្បីពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័នឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕


Khcct banner

អត្ថបទទាក់ទង