681 ezgif.com resize
Swift cc time

ស្ថានទូតបារំាង នឹងបើកទ្វារឱ្យសាធារណជន «ចូលទស្សនា»ដោយសេរី នៅថ្ងៃទី០៤ តុលា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៧ ៥០០នាក់ កាលពីឆ្នាំមុន ស្ថានទូតបារំាងប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាដោយសេរីសាជាថ្មី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។

បើតាមស្ថានទូតបារំាងប្រចាំកម្ពុជា បានឱ្យដឹងថា ការចូលទស្សនាស្ថានទូតដោយសេរី ម្នាក់ឯងក៏បាន ជាមួយមិត្តភក្តិ ឬក្រុមគ្រួសារក៏បាន និងសូមអញ្ជើញលោកអ្នកមកស្វែងយល់ស្ថាបត្យកម្មអគារប្រវត្តិសាស្រ្ត ជាពិសេសមកដើរលេងកម្សាន្តនៅក្នុងឧទ្យានបៃតងទំហំជិត ៥ហិកតារបស់ស្ថានទូត ដែលមានដើមឈើត្រឈឹងត្រឈៃ និងសត្វជាច្រើនប្រភេទនៅចំកណ្តាលរាជធានីភ្នំពេញ។

ស្ថានទូតបារំាង បានបញ្ជាក់ថាការចូលរួមដោយសេរី មិនត្រូវការចុះឈ្មោះជាមុន។ អាចមានមនុស្សច្រើនខ្លាំងនៅពេលព្រឹក មិនអនុញ្ញាតឱ្យយកកាបូបធំៗ ឬសម្ភារៈគ្រោះថ្នាក់ចូលឡើយ៕


Khcct banner

អត្ថបទទាក់ទង