681 ezgif.com resize
Swift cc time

សមយុទ្ធរុស្ស៊ី-បេឡារុស្សបង្អួតមីស៊ីល«លឿនជាងសម្លេង»បាញ់បាន ១២,៣០០ គីឡូម៉ែត្រ / ម៉ោង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ សមប្រយុទ្ធទ័ពអាកាស និងគោកទ្រង់ទ្រាយធំមិនធ្លាប់មានដែលមានឈ្មោះថា Zapad-2025 រវាងរុស្ស៊ី និងបេឡារុស្សបានចាប់ផ្តើមដោយក្នុងសមយុទ្ធយក្សមិនធ្លាប់មាននេះមានទ័ពចូលរួមសរុបប្រមាណ ១០ម៉ឺននាក់ ជាមួយការបង្អួតសព្វាវុធទំនើបៗចុងក្រោយរបស់រុស្ស៊ីរួមមានមានមីស៊ីលល្បឿនលឿនជាងសម្លេង Oreshnik ដែលមានសមត្ថភាពបាញ់បានចម្ងាយ១២,៣០០ គីឡូម៉ែត្រ / ម៉ោងព្រមទាំងសព្វាវុធជាច្រើនប្រភេទទៀត។ សមយុទ្ធ Zapad-2025 ដែលមានរយៈពេល ៤ថ្ងៃចាប់ពី ១២ ដល់ថ្ងៃទី ១៦ ខែកញ្ញា ធ្វើឡើងបន្ទាប់ពីប៉ូឡូយបានបាញ់ទម្លាក់ និងចោទថាដ្រូនរុស្ស៊ីបានហោះកាត់ដែនអាកាសរបស់ខ្លួន។

នៅក្នុងវីដេអូដែលផ្សព្វផ្សាយដោយរដ្ឋរុស្ស៊ីបន្ទាប់ពីបញ្ចប់សមយុទ្ធគេឃើញមានលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយមន្ត្រីយោធាកំពូលកាលពីថ្ងៃអង្គារ នៅក្នុងតំបន់ Nizhny Novogorod របស់រុស្ស៊ី ជាកន្លែងដែលសមយុទ្ធមួយចំនួនបានធ្វើឡើង។ លោកពូទីនបានរៀបរាប់ថាថ្ងៃនេះយើងកំពុងរៀបចំដំណាក់កាលចុងក្រោយនៃសមយុទ្ធយោធាយុទ្ធសាស្ត្រ Zapad-2025 គោលបំណងនៃសមយុទ្ធនេះគឺដើម្បីអនុវត្តនូវរាល់ការបាច់សម្រាប់ការការពារដាច់ខាតនៃអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខនៃរដ្ឋសហភាពប្រឆាំងនឹងការឈ្លានពានណាមួយ។

សម្រាប់ពូទីនសមយុទ្ធនេះបែកចែកចេញជា៤១ កន្លែង មានទាហាន១០ម៉ឺននាក់ និងអាវុធ និងសម្ភារៈយោធាប្រហែល ១០,០០០ ប្រភេទដែលសុទ្ធតែជាសព្វាវុធទំនើបចុងក្រោយដែលត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធជាក់ស្តែង ក្នុងនោះក៏មានយន្តហោះចម្បាំង ៣៣៣ គ្រឿង នាវាជើងទឹកជាង ២៤៧ គ្រឿងក៏ចូលរួមផងដែរ។

សមយុទ្ធដែលមានរយៈពេល ៤ ថ្ងៃរវាងរុស្ស៊ី និងបេឡារុស្សនេះគឺជាសារព្រមានមួយទៅកាន់សហភាពអ៊ឺរ៉ុបចំពេលដែលភាពតានតឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនកាន់តែប្រឈមមុខចូលដល់ក្នុងបន្ទាត់ក្រហមមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ មេដឹកនាំបេឡារុស្សលោក Lukashenko បានអះអាងថាទីក្រុងម៉ូស្គូ និងទីក្រុង Minsk ក៏បានហាត់សមបាញ់អាវុធនុយក្លេអ៊ែរ និងប្រភេទសព្វាវុធទំនើបៗជាច្រើនទៀតចាប់តាំងពីថ្ងៃទី១២មក ដោយការហាត់សមនេះគឺត្រៀមខ្លួនសម្រាប់ការផ្ទុះនៃសង្រ្គាមនាពេលណាមួយ។

សម្រាប់លោក Lukashenko សមយុទ្ធនេះក៏មានបំពាក់នូវក្បាលមីស៊ីលលឿនជាងសំឡេង Oreshnik របស់រុស្ស៊ី ដែលបានបាញ់សាកល្បងកាលពីឆ្នាំមុនក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ លោកបាត់ចាត់ទុកសមយុទ្ធរវាងរុស្ស៊ី-បេឡារុស្សគឺជាសារបង្ហាញឲ្យកាន់តែខ្លាំងពីសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ និងជាការព្រមានទៅកាន់ប្រទេសណាដែលរំលោភអធិបតេយ្យភាពរបស់ប្រទេសខ្លួន៕


Khcct banner

អត្ថបទទាក់ទង