ភ្នំពេញ៖ ប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ នេះបើតាមការផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។
ប្រទេសបារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។ ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់។