ព្យុងយ៉ាង៖ ប្អូនស្រីសំណព្វចិត្តរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន គឺលោកស្រី Kim Jo Yong បានចេញមុខថ្កោលទោសសហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងដែលកំពុងតែនាំគ្នាធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅដែនទឹងកោះJeju របស់ប្រទេសកូរ៉េខាងត្បូង ដែលសមយុទ្ធថ្មីមានឈ្មោះថា Freedom Edge បានចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី ១៥-១៩ ខែកញ្ញា ដែលសម្ព័ន្ធមិត្តអាម៉េរិកទាំងពីរបានសម្ងែងសព្វាវុធទំនើបទាំងផ្លូវអាកាស និងគោកដែលធ្វើឲ្យកូរ៉េខាងជើងខឹងសម្បារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានរាយការណ៍ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោកស្រី Kim Jo Yong បានចាត់ទុកសមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តខ្លួន ជប៉ុន និងកូរ៉េខាងត្បូងកំពុងតែនាំផលអវិជ្ជមានប៉ះពាល់ដល់តំបន់សន្តិសុខ ហើយបង្ហាញពីគ្រោះថ្នាក់ និងការមិនប្រុងប្រយ័ត្នក្នុងសមយុទ្ធយោធា Freedom Edge មួយនេះ។
សម្រាប់លោកស្រី Kim Yo Jong សមយុទ្ធ Freedom Edge នេះគឺជាគំនិតដ៏គ្រោះថ្នាក់មួយដែលអាចនឹងឲ្យកើតមានបញ្ហាម្តងទៀតនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។លោកស្រីសង្គត់ធ្ងន់ថា “ខ្ញុំរំលឹកសហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងថា ការបង្ហាញកម្លាំងដែលមិនប្រុងប្រយ័ត្នដែលធ្វើឡើងដោយពួកគេនៅក្នុងសកម្មភាពជាក់ស្តែងនៅក្នុងតំបន់ជុំវិញប្រទេសកូរ៉េខាងជើង នឹងនាំមកនូវលទ្ធផលអាក្រក់ដល់ខ្លួនដោយជៀសមិនរួច”៕