681 ezgif.com resize
Swift cc time

អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានជើងហោះហើរទ្វេទិសជាមធ្យមប្រមាណ១៣០ជើង/ថ្ងៃ និងអ្នកដំណើរចេញ-ចូលប្រមាណ ១.៥ម៉ឺននាក់/ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ជាមធ្យមប្រមាណ ១៣០ ជើង/ថ្ងៃ និងអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាមធ្យមប្រមាណ ១.៥ ម៉ឺននាក់/ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ២៨ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកមានចំនួន ២៤។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បានសម្ពោធជើងហោះហើរដំបូង ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកសចរណ៍ស៊ីវិល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ខណៈពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន៕


Khcct banner

អត្ថបទទាក់ទង