681 ezgif.com resize
Swift cc time

ក្រុមហ៊ុនមួយបោះទុនវិនិយោគប្រមាណ ២៧ លានដុល្លារ បង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ក្នុងខេត្តបាត់បំបង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន Bai Xing Seng (Cambodia) Industry Co., Ltd. បានបោះទុនវិនិយោគប្រមាណ ២៧ លានដុល្លារ បង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់បំបង។ គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក/CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចបង្កើតឱកាសការងារបានរាប់រយកន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមសេចក្តីប្រកាស គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទនេះ មានទំហំទុនវិនិយោគប្រមាណ ២៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៦០កន្លែង៕


Khcct banner

អត្ថបទទាក់ទង