681 ezgif.com resize
Swift cc time

ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀតក្នុងទុនសរុបជិត១៧លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក/CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀត ក្នុងទុនវិនិយោគសរុបជិត ១៧ លានដុល្លារអាម៉េរិក ស្ថិតក្នុងស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចបង្កើតឱកាសការងារបានរាប់រយកន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមសេចក្ដីប្រកាស គម្រោងវិនិយោគទាំងពីរនោះមានដូចជា៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីលោហៈ ក្នុងទុនវិនិយោគប្រមាណ ៩,៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣០ កន្លែង ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៩០ កន្លែង៕


Khcct banner

អត្ថបទទាក់ទង