681 ezgif.com resize
Swift cc time

ក្រុមហ៊ុនចិន និងកម្ពុជា ចុះMoU ជំរុញការនាំចេញស្វាយចន្ទីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៣៥ លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនចិន និងកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៣៥ លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

បើតាមក្រសួងពាណិជ្ជកម្ម គោលបំណងនៃការចុះMoU រវាងក្រុមហ៊ុនចិន និងកម្ពុជានាពេលនេះ គឺដើម្បីនាំចេញស្វាយចន្ទីស្ងួត ២០ ០០០តោន និងស្វាយចន្ទីកែច្នៃ ៥០០០តោន ក្នុងមួយឆ្នាំ ក្នុងតម្លៃប្រមាណ ៣៥ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។

លោករដ្ឋលេខាធិការ ក៏បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន SINOMACH Hainan ដែលបានចូលរួមវិនិយោគ និងនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ប្រទេសចិន។ គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងគោលដៅរក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មីការ និងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមលើវិស័យស្វាយចន្ទីកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានស្នើទៅក្រុមហ៊ុន SINOMACH Hainan ពិនិត្យលទ្ធភាពវិនិយោគបន្ថែមដើម្បីពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃ ស្វាយចន្ទីកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង