681 ezgif.com resize
Swift cc time

ក្រុមហ៊ុនដ៏ធំ និងឈានមុខគេពីខេត្ត Guilin គ្រោងបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទំនើប និងប្រើប្រាស់បញ្ញាសប្បនិមិត្តនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំ និងឈានមុខគេពីខេត្ត Guilin គ្រោងបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទំនើប និងប្រើប្រាស់បញ្ញាសប្បនិមិត្តនៅកម្ពុជា និងបានស្នើសុំអនុសាសន៍ណែនាំមួយចំនួនពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងកិច្ចសហការគាំទ្រលើគម្រោងវិនិយោគរបស់ខ្លួនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរបស់ក្រុមហ៊ុនដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ និងបានគូសបញ្ជាក់ថាជំនួបនាពេលនេះជាជំហានមួយឈានទៅដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ ព្រមទាំងជូនពរដល់លោកអគ្គនាយកក្រុមហ៊ុន និងសហការី ឱ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កាក្នុងដំណើរទស្សនកិច្ចសិក្សាសមិទ្ធិភាពនៃគម្រោងវិនិយោគនៅកម្ពុជានាពេលនេះ។

ជាមួយគ្នានេះ លោក MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាសចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងផ្ដល់នូវអនុសាសន៍ណែនាំល្អៗ លើគម្រោងរបស់ក្រុមហ៊ុន៕


Khcct banner

អត្ថបទទាក់ទង