681 ezgif.com resize
Swift cc time

កម្ពុជារាយការណ៍ជាផ្លូវការអំពី«ការរំលោភបំពានបទឈប់បាញ់របស់ថៃ» ទៅកាន់ឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស របស់​UN

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ទីក្រុងហ្សឺណែវ៖ ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាលើរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព សន្តិសុខ បទឈប់បាញ់ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំង រាយការណ៍ជាផ្លូវការអំពី«ការរំលោភបំពានបទឈប់បាញ់របស់ថៃ» ទៅកាន់ឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស របស់​UN។

យោងតាម តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានឱ្យដឹងថា នៅក្នុងលិខិតដែលបានដាក់ទៅកាន់ឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស របស់​UN បានគូសបញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា កន្លងទៅ។ យ៉ាងណាមិញ លិខិត​ បានគូសបញ្ជាក់នូវសកម្មភាពមួយចំនួនដែលថៃបានបំពានចំពោះបទឈប់បាញ់ ដែលរួមមានការចាប់ខ្លួនទាហានខ្មែរចំនួន១៨រូប អំឡុងពេលអនុវត្តបទឈប់បាញ់ រហូតមកដល់ពេលនេះភាគីថៃពុំទាន់បញ្ជូនទាហានខ្មែរទាំង១៨រូបមកខ្មែរវិញនៅឡើយ។

បន្ថែមពីនេះ កម្ពុជា បានគូសបញ្ជាក់ពីអំពើយង់ខ្នងរបស់ថៃមកលើពលរដ្ឋស៊ីវិលខ្មែរ ដែលរស់នៅក្បែរព្រំដែន ដោយទាហានថៃព្យាយាមរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបង្ខិតបង្ខំឱ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅពីតំបន់នោះ និងប្រើប្រាស់គ្រប់សកម្មភាពដែលប៉ះពាល់ដល់សន្តិសុខរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕

Khcct banner

អត្ថបទទាក់ទង