681 ezgif.com resize
Swift cc time

អង់គ្លេសប្តេជ្ញាគាំទ្រកំណែទម្រង់«លិខិតបទដ្ឋានគតិយុត្ត»នៅកម្ពុជា ទាក់ទាញការវិនិយោគ ងាយស្រួលធ្វើអាជីវកម្មនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ចក្រភពអង់គ្លេស គាំទ្រកំណែទម្រង់លិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា ដោយនាថ្ងៃទី១១ កញ្ញា បានចុះMOU ជាមួយកម្ពុជាបង្កើតភាពជាដៃគូផ្លូវការរយៈពេល ៣ឆ្នាំ ក្នុងគោលបំណងពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្តនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព និងការវិនិយោគ។

ចក្រភពអង់គ្លេស និងរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១១ កញ្ញា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតភាពជាដៃគូផ្លូវការរយៈពេល ៣ឆ្នាំ ក្នុងគោលបំណងពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្តនៅកម្ពុជា តាមរយៈការគាំទ្រកំណែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា (RIA)។

កិច្ចសហការនេះគឺជាផ្នែកមួយនៃកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងចក្រភពអង់គ្លេស គាំទ្រដល់បណ្តាលប្រទេសសមាជិកអាស៊ានក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព តាមរយៈការបង្កើតក្របខ័ណ្ឌបទដ្ឋានគតិយុត្តដែលមានលក្ខណៈប្រសើរឡើង តម្លាភាព និងផ្អែកលើភស្តុតាង។

ចក្រភពអង់គ្លេស បាននិងកំពុងគាំទ្រដល់កម្ពុជាក្នុងគោលបំណងរៀបចំតRIA ដើម្បីពង្រឹងសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ទាក់ទាញការវិ និយោគ និងលើកកម្ពស់ភាពងាយស្រួលនៃការធ្វើអាជីវកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។

គួរបញ្ជាក់ថា កម្មវិធីដែលទើបដាក់ឱ្យដំណើរការថ្មី មានឈ្មោះថា “គាំទ្រកំណែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិ យុត្តនៅកម្ពុជា” នឹងផ្តោតលើការលើកកម្ពស់សមត្ថភាព និងការចែករំលែកចំណេះដឹងដល់ប្រទេសកម្ពុជា ដើម្បីវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាននៃច្បាប់ និងបទដ្ឋានគតិយុត្តដែលបានស្នើឡើង។ ការធ្វើឡើងនេះនឹងធ្វើឱ្យអ្នកបង្កើតគោលនយោបាយធ្វើការសម្រេចចិត្តដែលមានព័ត៌មានកាន់តែប្រសើរឡើង ដែលគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព៕

Khcct banner

អត្ថបទទាក់ទង