នេប៉ាល់៖ កំហឹងក្រុមបាតុករពលរដ្ឋនេប៉ាល់រាប់ម៉ឺននាក់ដែលនាំគ្នាចេញផ្លូវចុះបាតុកម្មប្រឆាំងជាមួយនឹងការដឹកនាំរបស់លោក KP Sharma Oli និងចំណាត់ការលោកដែលប្រកាសបិទប្រព័ន្ធផ្សព្វផ្សាយសំខាន់ផ្សេងៗក្នុងប្រទេសរួមមាន Facebook, បណ្តាញសង្គម X, Youtube និងប្រព័ន្ធសង្គមជាច្រើនទៀតដែលបង្ខំចិត្តឲ្យក្រុមយុវជននេប៉ាល់ GenZ (កើតចន្លោះឆ្នាំ ១៩៩៧–២០១២) នាំគ្នាចេញបាតុកម្មនៅទូទាំងក្រុងកថាម៉ាន់ឌូនៃប្រទេសនេប៉ាល់ដែលបាតុកម្មមិនធ្លាប់មាននេះបានឈានទៅដល់ការដុតសម្លាប់ភរិយាអតីតនាយករដ្ឋមន្រ្តីនេប៉ាល់ចាស់គឺលោក Jhala Nath Khanal។
កំហឹងក្រុមយុវជន GenZ រាប់ម៉ឺននាក់បានចាប់ផ្ទុះឡើងព្រមៗគ្នាកាលពីថ្ងៃទី ៨ ខែ កញ្ញាប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនិរទេសខ្លួនគឺលោក KP Sharma Oli ដែលសម្រេចបិទប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងស្រុង។ បាតុកម្មនៅទូទាំងក្រុងកថាម៉ាន់ឌូកាន់តែរីកធំឡើងឈានទៅដល់ការដុតបំផ្លាញសភាពជាតិ តុលាការកំពូលរបស់នេប៉ាល់ និងកម្ទេចទីតាំងគណៈរដ្ឋមន្រ្តីសំខាន់ៗជាច្រើនត្រឹមតែមួយថ្ងៃនៅពេលដែលក្រុមប៉ូលីសប្រឆាំងវ៉ូងបាតុករបានជ្រុលដៃសម្លាប់បាតុករកើនដល់ ១៩នាក់។
ជាមួយនឹងហេតុការណ៍ស្មានមិនដល់ត្រឹមតែមួយថ្ងៃអតីតនាយករដ្ឋមន្រ្តីចាំផ្ទះនេប៉ាល់បានសម្រេចចុះចេញពីតំណែងនិងរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីសុវត្ថិភាព។ ទោះបីជាយ៉ាងណាក៏ដោយដោយសារតែអំពើពុករលួយ និងភាពសាហាវយង់ខ្នងនៃក្រុមមន្រ្តីនេប៉ាល់ចាស់ៗក្រុមបាតុករនេប៉ាល់បានឈានទៅដល់ការដុតកម្ទេសផ្ទះរបស់អតីតនាយករដ្ឋមន្រ្តីនេប៉ាល់ចាស់ ដែលបង្ខំឲ្យភរិយារបស់លោកជាប់គាំង និងឈ្លក់ផ្សែងភ្លើងនិងបានស្លាប់ក្នុងគេហដ្ឋាន។
ក្រោយស្រុកទេសស្ថិតក្នុងសភាពវឹកវរគ្មានប្រមុខមេដឹកនាំថ្មីក្រុមបាតុករនេប៉ាល់ GenZ បានស្នើឲ្យអតីតតារាចម្រៀងរ៉េបលោក Balendra Shah ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនេប៉ាល់ថ្មី។ គួរតក់សម្គាល់ថាលោក លោក Balendra Shah វ័យ ៣៥ឆ្នាំរូបនេះបច្ចុប្បន្នជាអភិបាលក្រុងកថាម៉ាន់ឌូនៃប្រទេសនេប៉ាល់៕