681 ezgif.com resize
Swift cc time

សម្តេច ប៊ុន រ៉ានី ផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ នៅខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ កញ្ញា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨៨៣គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងក្រុងស្រុកចំនួន៨ នៃខេត្តកំពង់ឆ្នាំង។

ការផ្តល់អំណោយមនុស្សធម៌នេះ ធ្វើឡើងនៅទីតាំងចំនួនបីផ្សេងគ្នា ដោយទីតាំងទី១ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៣៣៣គ្រួសារ មកពីក្រុងកំពង់ឆ្នាំង ១១៣ គ្រួសារ ស្រុកជលគិរី ៣៥គ្រួសារ ស្រុកទឹកផុស ១១១គ្រួសារ និងស្រុកកំពង់លែង ៧៤គ្រួសារ។

ទីតាំងទី២ នៅព្រលានយន្តហោះកំពង់ឆ្នាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣២៤គ្រួសារ មកពីស្រុកបរិបូណ៌ ១១២គ្រួសារ និងស្រុករលាប្អៀរ ២១២គ្រួសារ។ ដោយឡែកទីតាំងទី៣ នៅបរិវេណសាលាស្រុកកំពង់ត្រឡាច សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត២២៦គ្រួសារ មកពីស្រុកសាមគ្គីមានជ័យ និងស្រុកជលគិរី លោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី នឹងបន្តចែកជូននៅថ្ងៃនេះ ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូននាពេលនេះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ ( មុង១ ភួយ១ សារុង១ ក្រម៉ា១ ) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូកក់សក់១ដប ម្សៅសាប៊ូ១កញ្ចប់ ភេសជ្ជ:បាកាស ១យួរ ( ៦កំប៉ុង ) និងថវិការ ៣ម៉ឺនរៀល ។ ដែលអំណោយទាំងនេះ ទទួលបានពីសប្បុរសជននានា តាមរយៈកាកបាទក្រហមកម្ពុជា។ បន្ទាប់មកក្រុមការងារកាកបាទក្រហម បន្តចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះដែលពួកគាត់ពុំមានលទ្ធភាពមកទទួលអំណោយដោយផ្ទាល់បានមួយចំនួនផងដែរ៕


Khcct banner

អត្ថបទទាក់ទង