681 ezgif.com resize
Swift cc time

កម្ពុជា ក្លាយជារដ្ឋភាគីទី៥៦ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអភិរក្សនិងការប្រើប្រាស់«ជីវៈចម្រុះសមុទ្រ»ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានក្លាយជារដ្ឋភាគីទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ដោយកម្ពុជាទទួលបាននូវការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ ចូលរួមការពារ និងការអភិរក្សបរិស្ថានសមុទ្រ ក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ឱ្យកម្ពុជាទទួលបាននូវការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ ក្នុងការចូលរួមគ្រប់គ្រងការអភិរក្សធនធានសមុទ្រ និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ, ការបែងចែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងព័ត៌មានឌីជីថលតំណលំដាប់ពន្ធុ ដែលបានរកឃើញនិងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ។

កម្ពុជា ក៏នឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច, ការការពារ និងការអភិរក្សបរិស្ថានសមុទ្រ ក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ, កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រ ដោយមានភាគីពាក់ព័ន្ធនានាចូលរួម រួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល, ការកសាងនិងពង្រឹងសមត្ថភាព ដើម្បីរៀបចំអនុវត្ត និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិង ការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥៕

Khcct banner

អត្ថបទទាក់ទង