681 ezgif.com resize
Swift cc time

តុលាការកំពូលថៃកាត់ទោសឲ្យលោកថាក់ស៊ីន«ជាប់គុក»មួយឆ្នាំពីបទកុហកថាឈឺសម្រាកនៅមន្ទីពេទ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ដូចការគ្រោងទុកនៅទីបំផុតអតីនាយករដ្ឋមន្រ្តីនិរទេសថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានតុលាការកំពូលថៃនៅព្រឹកថ្ងៃអង្គារនេះចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារលោក ថាក់ស៊ីន រយៈពេលមួយឆ្នាំពីបទកុហកថាឈឺនឹងសម្រាកនៅមន្ទីពេទ្យពេលដែលលោកវិលត្រឡប់ចូលមាតុប្រទេសវិញកាលពីឆ្នាំ ២០២៣។

គួរកត់សម្គាល់ថាមហាសេដ្ឋីថៃរូបនេះបានត្រលប់មកប្រទេសថៃវិញនៅឆ្នាំ ២០២៣ ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំ លោកត្រូវបានកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ក្រោយមកបានប្តូរទៅមួយឆ្នាំដោយព្រះមហាក្សត្រលើកលែងទោស លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែកុម្ភៈ បន្ទាប់ពីជាប់ឃុំបានតែប្រាំមួយខែបន្ទាប់ពីរូបលោកយកលេសថាមានបញ្ហាសុខភាព។លោកថាក់ស៊ីនបានក្លាយជាអតីតនាយករដ្ឋមន្រ្តីថៃដំបូងគេត្រូវបានត្រូវបានតុលាការកំពូលថៃកាត់ទោសឲ្យជាប់ពន្ធនាគារ៕


Khcct banner

អត្ថបទទាក់ទង