681 ezgif.com resize
Swift cc time

ខនហ្វីរេល បើកសម្ពោធសិប្បកម្មកែច្នៃ«ម្សៅប្រហុក»ដែលទទួលស្គាល់ស្ដង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖  ក្រុមហ៊ុន ខនហ្វីរេល នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ បានបើកសម្ពោធសិប្បកម្មផលិត និងកែច្នៃម្សៅប្រហុក ខ្មែរ ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលជួយបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ ការរក្សាទុកដាក់ និងអនាម័យខ្ពស់ និងការចូលរួមអភិរក្សនូវរសជាតិដើមសុវត្ថិភាពចំណីអាហារប្រកបដោយគុណភាព និង សុវត្ថភាពចំណីអាហារអន្តរជាតិ។

ពិធីសម្ពោធជាផ្លូវការសិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល ធ្វើឡើងក្រោមកម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល មានការអញ្ជើញចូលរួមពីលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកបណ្ឌិត Seetharama ShettyTHOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO)។

គម្រោងនៃការកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុនខនហ្វីវេល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២៣ ហើយគឺជាសិប្បកម្មកែច្នៃប្រហុកម្សៅលើកដំបូង ដែលបានសាងសង់លើផ្ទៃដីទំហំ ២៤០០ ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតប្រហុកម្សៅបាន ៥០០០ កែវ ឬស្មើនឹង ១តោន ប្រហុក ស្រស់ក្នុងមួយថ្ងៃ។

សិប្បកម្ម បានបង្កើតការងារថ្មីសម្រាប់បុគ្គលិកចំនួន៣៧ កន្លែង ដែលភាគច្រើនជាស្ត្រី។ លើសពីនេះទៅទៀត ក្រុមហ៊ុន ខនហ្វីរេល ទទួលវិញ្ញាបនប័ត្រ HACCP ដែលជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ។

តាមរយៈការគាំទ្រពីគម្រោង CAPFISH-Capture សិប្បកម្មបានអភិវឌ្ឍ និងពង្រីកផលិតកម្ម ឱ្យកាន់តែទំនើប ដើម្បីបង្កើនផលិតភាព និងមានសមត្ថភាពប្រកួតប្រជែងនៅទីផ្សារពិភពលោក តបតាមចក្ខុវិស័យនៃការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើសវនកម្មរបស់ DG SANTE ដែលស្ថាប័នអនុម័តលើសុវត្ថិភាពអាហាររបស់សហភាពអឺរ៉ុប ដើម្បីការនាំចេញផលិតផល 1/3 បស់កម្ពុជា និងរំពឹងថា DG SANTE នឹងមកធ្វើសវនកម្មនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកផលិតផលផលរបស់យើង។

គួរបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលក្រសួង និងអង្គការ UNIDO សហការរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដោយដំណើរទស្សនកិច្ចលើកទី១ រៀបចំធ្វើកាលពី ខែកញ្ញា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចលើកទី២ រៀបចំធ្វើកាលពីខែកក្កដា ឆ្នាំ២០២៤ បានទទួលជោគជ័យគួរជាទីមោទនៈ៕

Khcct banner

អត្ថបទទាក់ទង