681 ezgif.com resize
Swift cc time

តុលាការថៃនឹងសម្រេចជោគវាសនា«ថាក់ស៊ីន»ក្នុងសំណុំរឿងយកលេសឈឺមិនដេកក្នុងពន្ធនាគារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ តុលាការកំពូលរបស់ប្រទេសថៃនៅព្រឹកថ្ងៃទី ៩ ខែ កញ្ញានេះនឹងសម្រេចជោគវាសនាលើអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ក្នុងសុំណុំរឿងយកលេសឈឺមិនដេកក្នុងពន្ធនាគារពេលលោកវិលត្រឡប់មកប្រទេសថៃវិញកាលពីឆ្នាំ ២០២៣។ លោកថាក់ស៊ីននៅព្រឹកថ្ងៃអង្គារនេះនឹងចូលស្តាប់ការសម្រេចរបស់តុលាការកំពូលរបស់ថៃនៅជាន់ទី ១៤ ហើយសាលក្រមលើជោគវាសនារបស់លោកនឹងត្រូវប្រកាសនៅរសៀលនេះ។

លោកថាក់ស៊ីននៅពេលដែលត្រលប់ពីការនិរទេសខ្លួនឯងរយៈពេល ១៥ ឆ្នាំក្នុងឆ្នាំ ២០២៣ លោកបានចំណាយពេលត្រឹមតែពីរបីម៉ោងនៅក្នុងពន្ធនាគារតែប៉ុណ្ណោះ មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយលោកត្អូញត្អែរពីបញ្ហាបេះដូង និងឈឺទ្រូង ដែលជាហេតុអាចឲ្យលោកស្នាក់នៅផ្ទះផ្ទាល់ខ្លួនព្យាបាលជំងឺទាំងដែលលោកមិនឈឺអ្វីទាំងអស់។ ក្នុងនោះមានការកាត់ទោសរយៈពេលប្រាំបីឆ្នាំរបស់លោក ពីបទទំនាស់ផលប្រយោជន៍ និងការរំលោភបំពានអំណាចត្រូវបានបន្ធូរបន្ថយមកសល់ត្រឹម១ឆ្នាំ ហើយក្រោយមកលោកថាក់ស៊ីនត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីជាប់ឃុំអស់មួយរយៈពេលខ្លី៕

Khcct banner

អត្ថបទទាក់ទង