681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឧកញ៉ា កែវ សម្បត្តិ សមាជិកសមាគមឧកញ៉ាកម្ពុជា ព្រមទាំងជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃសាលាអន្តរជាតិប្រូមស៍ហ្រ្គូវកម្ពុជា បានថ្លែងថា៖ «ការនាំយកម៉ាកយីហោសាលាដែលមានបទពិសោធអប់រំបណ្តុះបណ្តាលជិត ៥០០ឆ្នាំពីចក្រភពអង់គ្លេស មកកាន់កម្ពុជា គឺមិនត្រឹមតែជាការនាំយកសាលារៀនដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវទំនុកចិត្តចំពោះការអប់រំ មកជូនដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សនៅកម្ពុជាយើងផងដែរ ដើម្បីជួយសម្រេចនូវរាល់ការរំពឹងទុក និងក្តីសង្ឃឹមរបស់ពួកគាត់ ដែលមានចំពោះបុត្រធីតារបស់ខ្លួន ហើយនេះក៏ជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជាផងដែរ។»

គួរបញ្ជាក់ថា សាលាប្រូមស៍ហ្គ្រូវ គឺជាសាលាមួយកំពុងឈានមុខគេក្នុងការផ្តល់នូវគុណភាពខ្ពស់នៃការអប់រំនៅចក្រភពអង់គ្លេស ដោយទទួលសិស្សានុសិស្សឱ្យចូលសិក្សាចាប់ពីអាយុ ២ឆ្នាំឡើងទៅ រហូតដល់ បញ្ចប់មធ្យមសិក្សាថ្នាក់ទី១២ ដោយសាលាបានបំពាក់នូវបរិក្ខាយ៉ាងសម្បូរបែប និងទំនើបទាន់សម័យ ដែលជួយឱ្យសិស្សានុសិស្សរបស់យើងអាចរៀន និងអនុវត្តជាក់ស្តែងបានយ៉ាងងាយស្រួលហើយត្រូវបានសាងសង់ឡើងលើបរិវេណដីដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េបួនជ្រុង ស្ថិតនៅលើផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយជាអគារសិក្សាផ្ទាល់ខ្លួនរបស់ស្ថាបនិកសាលាដែលបង្កនូវលក្ខណៈងាយស្រួល និងមានប្រសិទ្ធភាពជាខ្លាំងក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សគ្រប់មុខវិជ្ជាទាំងកម្មវិធីសិក្សា កីឡា និងសិល្បៈ នៅក្នុងទីតាំងតែមួយតែម្តង៕


Khcct banner

អត្ថបទទាក់ទង