681 ezgif.com resize
Swift cc time

ចិនដាក់បង្ហាញ«ឡានអគ្គិសនីហោះ»ហោះបាន១៣០គីឡូម៉ែត្រក្នុងមួយម៉ោង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ឡានអគ្គិសនីហោះរបស់ចិនដែលមានសមត្ថភាពហោះបានកម្ពស់ជាង១ពាន់ម៉ែត្រ និងធ្វើដំណើរដល់ទៅ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង និងចំណាយពេលសាកថ្មីត្រឹមតែ ២៥នាទីរបស់ចិនកំពុងតែមានការទាក់ទាញជាខ្លាំងនៅទូទាំងសកលលោក ឡានហោះចិនដែលមានឈ្មោះថា (eVTOL) កំពុងតែត្រូវបានដាក់បង្ហាញជាសាធារណៈនៅក្នុងពិព័រណ៍ឧស្សាហកម្មឆ្លាតវៃពិភពលោកឆ្នាំ ២០២៥ នៅទីក្រុង ឈុងឆីង ភាគនិរតីនៃប្រទេសចិន។

ឡានអគ្គិសនីចិន (eVTOL) ដែលផ្ទុកទម្ងន់ដល់ជាង ១០០គីឡូក្រាម និងអាចសាកថ្មបាន ២៥នាទីជិះបាន ៣០គីឡូម៉ែត្រ កំពុងតែត្រូវបានដាក់បង្ហាញនិងធ្វើការតេស្តបើកបរសាកល្បងនៅក្នុងពិព័រណ៍ឧស្សាហកម្មឆ្លាតវៃពិភពលោកឆ្នាំ ២០២៥ នៅទីក្រុង ឈុងឆីង ភាគនិរតីនៃប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញានេះ។

ជាមួយនឹងមួកសុវត្ថិភាព និងវ៉ែនតាឆ្លាតវៃ ក្នុងការតេស្តសាកល្បងអ្នកបើកឡានអគ្គិសនីហោះមួយនេះអាចទទួលបានបទពិសោធន៍នៃការហោះហើរដោយស្វ័យប្រវត្តិដោយមើលទិសដៅនៃផ្លូវធ្វើដំណើរជាមួយប្រព័ន្ធទំនើប RV ដ៏ឆ្លាតវៃដែលមានមុខងារពិសេសៗជាច្រើនដូចកំពុងតែបើកបរយន្តហោះខ្នាតយក្ស។ រថយន្តទំនើបហោះមួយនេះកំពុងតែទទួលបានការទាក់ទាញជាខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិនោទូទាំងសកលលោក។

គួរកត់សម្គាល់ថាពិព័រណ៍រយៈពេលបួនថ្ងៃនេះ លាតសន្ធឹងកន្លែងតាំងពិពណ៌ក្នុងផ្ទះទំហំ ១៣ម៉ឺន ម៉ែត្រការ៉េ និងកន្លែងខាងក្រៅទំហំ ៤ម៉ឺន ម៉ែត្រការ៉េ ដោយឆ្នាំនេះផ្តោតលើប្រធានបទ "AI+" និង "រថយន្តថាមពលថ្មីដែលភ្ជាប់បញ្ញាឆ្លាតវៃ"។ ពិព័រណ៍ឆ្នាំ២០២៥នេះបានប្រមូលផ្តុំអាជីវកម្មក្នុងស្រុក និងអន្តរជាតិជាង ៦០០ ដើម្បីបង្ហាញពីការច្នៃប្រឌិតនៅទូទាំងវិស័យផ្សេងៗ រួមទាំងរថយន្តអគ្គិសនី មនុស្សយន្ត និងបច្ចេកវិទ្យាជាច្រើនបែបទៀត៕

Khcct banner

អត្ថបទទាក់ទង