681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអាកាសចរណ៍ចំនួន២នឹង«ចុះចត»នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាលើកដំបូង ក្នុងថ្ងៃបើកជើងហោះហើរស្អែកនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ គឺក្រុមហ៊ុន Air Cambodia និងក្រុមហ៊ុន Singapore Airlines នឹងធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃសម្ពោធជើងហោះហើរដំបូង នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកសចរណ៍ស៊ីវិល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F របស់ប្រទេសកម្ពុជា បានប្រកាសបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន៕


Khcct banner

អត្ថបទទាក់ទង