681 ezgif.com resize
Swift cc time

The Era Clinic ចុះMOUជាមួយRedoក្នុងការដាក់ប្រើប្រាស់Revok50 ជាផលិតផលរបស់ប្រទេសអ៊ីតាលី មានស្តង់ដារ និងឯកទេសខ្ពស់ក្នុងការស្ដារគុណភាពស្បែក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្នុងវិថីឆ្ពោះទៅកាន់ភាពស្រស់ស្អាត និងក្មេងជាងវ័យ The Era Clinic នៅថ្ងៃទី៧ កញ្ញាម្សិលមិញបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាមួយ Redo ក្នុងការដាក់ប្រើប្រាស់ Revok50 ដែលជាផ លិតផលត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ឯកទេសខ្ពស់ក្នុងការស្ដារគុណភាពស្បែក ជួសជុលនូវកោសិកាស្បែកដែលខូច ជំរុញនូវការផលិតខូឡាជែន និង elasticity នៃស្បែក ជាជំនួយការផ្នែកសម្រស់ដ៏ល្អបំផុតក្នុងការប្រឆាំងភាពចាស់។

ពិធីចុះហត្ថលេខារៀបចំឡើង ក្រោមអធិបតីភាពរបស់ លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី ជាស្ថាបនិក និងនាយកប្រតិបត្តិនៃ The Era Clinic លោក David Teh អ្នកគ្រប់គ្រងទូទៅផ្នែកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Redo និង លោកវេជ្ជបណ្ឌិត Rasool Shaik Bin Sehu Mohamed ស្ថាបនិកនៃ Radiant Clinique Group រួមទាំងថ្នាក់ដឹកនាំនៃ The Era Clinic ដែលជាភស្តុតាងសបញ្ជាក់បន្ថែមអំពីគោលបំណងតែមួយគត់របស់ The Era Clinic ក្នុងការនាំយកមកនូវភាពច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យសម្រស់ជូនអតិថិជនកម្ពុជា។

ថ្លែងពិធីចុះMOU លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី បានគូសបញ្ជាក់ថា Revok50 ជាផលិតផលទទួលស្គាល់តាមស្តង់ដារអន្តរជាតិ មានគុណប្រយោជន៍ ៤ចំណុចសំខាន់ៗទី១ ការផ្ដល់សំណើមដល់ស្រទាប់ជ្រៅនៃស្បែក ដែលអាចកាត់បន្ថយស្នាមជ្រួញតូចៗនៅលើផ្ទៃស្បែក កាត់បន្ថយស្នាមខ្មៅ និងភាពស្រអាប់នៃស្បែក។ទី២៖ ការបង្កើនការភ្ញោចនូវខូលូជេននៅស្រទាប់ទី២ នៃស្បែក ដែលកាត់បន្ថយស្នាមជ្រៀវជ្រួញតូចៗនៅលើផ្ទៃស្បែក និងប្រឆាំងភាពចាស់។ទី៣៖ ការបង្កើតឡើងវិញនូវភាពរលាស់នៃស្បែក Renew Elasticities ធ្វើឱ្យស្បែកហាប់ណែន តឹង និងកាត់បន្ថយការយារធ្លាក់ និង ទី៤៖ Revok50 ត្រូវបានទទួលស្គាល់ដោយស្ដង់ដារគុណភាពនៅតាមបណ្ដាប្រទេសអឺរ៉ុប (CE Certificate)។

បើតាមលោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី អតិថិជនដែលអាចមកទទួលសេវា Revok50 គឺត្រូវមានអាយុ២៥ឆ្នាំឡើងទៅ ព្រោះថាវ័យនេះសំណើមខូលូជេននៅលើផ្ទៃស្បែក គឺត្រូវបាត់បង់ពីមួយឆ្នាំទៅមួយឆ្នាំ និងចាប់ផ្ដើមលេចចេញនូវភាពចាស់ជ្រៀវជ្រួញ។ ក្រៅតែពីនេះ សម្រាប់អតិថិជនដែលមានស្បែកស្រអាប់ ស្នាមជាំខ្មៅ ស្បែកក្រហមដោយសាររនាំងការពារស្បែកមិនរឹងមាំ ដោយសារធ្លាប់ប្រើប្រាស់លេលាយមានជាតិកាត់ខ្លាំងពីមុនមក Revok50 អាចជួយពង្រឹងរនាំងការពារស្បែកបានល្អ ធ្វើឱ្យស្បែកមានសុខភាពល្អឡើងមកវិញ។

គួរបញ្ជាក់ថា Revok50 ជាប្រភេទថ្នាំចាក់វីតាមីនបំប៉នស្បែក ឬហៅថា skin booster ដែលផ្សំឡើងពី Hyaluronic Acid និង Amino Acid សាកសមបំផុតសម្រាប់ស្បែកមុខដែលខ្វះជាតិទឹក ស្រអាប់ ស្បែកដែលមានភាពចាស់ជ្រីវជ្រួញ មានស្នាម សង្វារ ក៏ដូចជាបញ្ហារន្ធរោមរីកធំ ធ្វើអោយស្បែកមានសភាពភ្លឺថ្លា ហាប់ណែន ទទួលបានភាពក្មេងវ័យត្រឡប់មកវិញ។

អ្វីដែលកាន់តែពិសេសនោះ គឺ Revok50 អាចចាក់បានច្រើនទីតាំង គ្រប់ចំណុចនៅលើផ្ទៃមុខ ក ដៃ និងដងខ្លួន ចាក់តែ ៣ ដង ក្នុងមួយឆ្នាំ ចំណាយពេលខ្លី មិនតម្រូវអោយសម្រាកព្យាបាល ឬបន្សល់នូវស្លាកស្នាមក្រោយពេលធ្វើនោះទេ។ ទទួលបានស្បែកមុខស្អាត ក្មេងជាងវ័យ បែបធម្មជាតិ ដោយគ្មានការឈឺចាប់។

The Era Clinic មានមោទនភាពក្នុងការនាំយកមកនូវបច្ចេកវិទ្យានិងផលិតផលថែរក្សាសម្រស់ថ្មី Revok50 មកកាន់ប្រទេសកម្ពុជា ដែលជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ ស្តង់ដារ សុវត្ថិភាព និងគុណភាពនៃការថែរក្សាស្បែក ពិសេសគឹការប្រឆាំងនឹងភាពចាស់៕


Khcct banner

អត្ថបទទាក់ទង