681 ezgif.com resize
Swift cc time

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ អភិបាលខេត្តហ្វូជៀន ស្វែងរកឱកាសវិនិយោគបន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ហ្វូជៀន៖ អ្នកឧកញ៉ា គួន ធីតា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាវ ឡុង អភិបាលខេត្តហ្វូជៀន ស្វែងរកកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។

នាថ្ងៃទី ទី៧ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា ប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាវ ឡុង (Zhao Long) អភិបាលខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកាលពីពេលថ្មីៗនេះរំពឹងថា កិច្ចសហការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នឹងនិយាយដាច់ដោយឡែកចំពោះខេត្តហ្វូជៀន នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្មតែម្តង។

ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ រដ្ឋបាលខេត្តហ្វូជៀនក៏បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា និងប្រទេសផ្សេងៗទៀតដែលអញ្ជើញចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នេះផងដែរ។

គួរបញ្ជាក់ថា ឆ្នាំ២០២៥នេះ ជាឆ្នាំទីពីរហើយដែលបានចូលរួមក្នុងកម្មវិធី CIFIT ហើយក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូក្រុមហ៊ុនរបស់កម្ពុជាចំនួន១៧ មកចូលរួមផងដែរ ដើម្បីផ្ដល់ឱកាសផ្គូផ្គងវិនិយោគិនរវាងប្រទេសទាំងពីរ ខណៈដែល ចិនគឺជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា៕



Khcct banner

អត្ថបទទាក់ទង