ថៃ៖ ព្យុះភ្លៀងត្រឹមរយៈពេលជាង១ម៉ោងកាលពីយប់ថ្ងៃទី ៧ ខែកញ្ញាបានបណ្តាលឲ្យតំបន់ជាច្រើនស្ថិតក្នុងក្រុងប៉ាតាយ៉ានៃខេត្តឈុនបុរីនៃប្រទេសថៃរងការជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មានកន្លងមក។ ព្យុះភ្លៀងខ្លាំងក្លាមិនធ្លាប់មានបានកាត់ផ្តាច់ ស្ពាន និងជន់លិចរថយន្ត ម៉ូតូអស់ជាច្រើនគ្រឿងដោយភ្លៀងត្រឹមមួយម៉ោងនាំមកនូវខ្យល់បក់បោកខ្លាំង និងជំនន់លិចកម្ពស់ទឹកឡើងជិតមួយ១ម៉ែត្រ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃពលរដ្ឋក្នុងក្រុងប៉ាតាយ៉ាងមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីព្យុះភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងជន់លិចផ្លូវ និងតំបន់ជាច្រើនក្នុងក្រុងដែលបណ្តាលឲ្យមានការកកស្ទះនិងខូចខាតរថយន្តមិនដំណើរការនៅកណ្តាលផ្លូវជាដើម។ ព្យុះភ្លៀងបានបង្កកកស្ទះនិងជន់លិចភ្លាមៗនៅដងផ្លូវ Sukhumvit ដោយបង្ខំចិត្តឲ្យពលរដ្ឋចុះចេញពីយានជំនិះរបស់ខ្លួន។
តាមប្រភពដដែលក្នុងរយៈពេលតិចជាងមួយម៉ោងនៃភ្លៀងនៅទីក្រុងប៉ាតាយ៉ា អ្នកស្រុកត្រូវបានខ្យល់ព្យុះកំបុតត្បូងនៅតាមផ្លូវ Sukhumvit វាយប្រហារបណ្តាលឱ្យរថយន្ត និងម៉ូតូជាច្រើនគ្រឿងលិចលង់ ដោយ ភ្លៀងធ្លាក់ខ្លាំងមិនដល់មួយម៉ោងផង បានបង្កឲ្យមានទឹកជំនន់ជន់លិចនៅតំបន់មួយចំនួន ជាពិសេសនៅតំបន់ទំនាប ដូចជាផ្លូវរថភ្លើង ឆ្ពោះទៅផ្លូវ Soi Khao Talo និងផ្លូវ Pattaya Highway ជាដើម។ ហេតុការណ៍នេះ បណ្តាលឲ្យខូចខាតរថយន្ត និងម៉ូតូ ជាច្រើនធ្វើឲ្យម៉ាស៊ីនមិនអាចដំណើរការបាន។
គិតត្រឹមព្រឹកថ្ងៃទី ៨ ខែ កញ្ញានេះចំនួនទឹកនៅមិនទាន់ស្រកអស់នៅឡើយនោះទេដោយអាជ្ញាធរក្នុងតំបន់ព្យាយាមបូទឹកចេញដើម្បីសម្រួលដល់ចរាចរណ៍ក្នុងការបន្តធ្វើដំណើរសារឡើងវិញ៕