681 ezgif.com resize
Swift cc time

ក្រុមវិនិយោគិនពីបណ្តាប្រទេសមជ្ឈឹមបូព៌ាចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ទីក្រុងហូជីមិញ៖ ក្រុមវិនិយោគិនពីបណ្តាមជ្ឈិមបូព៌ាដែលកំពុងប្រកបអាជីវកម្មលើគ្រប់ផ្នែកនៅទីក្រុងហូជីមិញ បានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់ពីសក្តានុពលទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

នាឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ក្រុមវិនិយោគិនដែលបានចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ ពិសេសគឺទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងកាលានុវត្តវិនិយោគនៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភានយោបាយ សង្គម សុខសុវត្ថិភាពផ្តល់ជូនដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ យន្តការលើកទឹកចិត្ត និងការធានាជូនវិនិយោគិន សក្តានុពលទេសចរណ៍ដ៏មានសន្ទុះខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះឡើង ព្រមទាំងមានកម្លាំងពលកម្មដែលសកម្ម និងប្រកបដោយគុណភាព ហេដ្ឋារចនាសម្ព័ន្ធបានអភិវឌ្ឍល្អប្រសើរ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានបញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិ ស័យទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា ជាពិសេសគឺបានត្រៀមខ្លួនជាស្រេចលើការទទួលបដិសណ្ឋារកិច្ចទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism)៕


Khcct banner

អត្ថបទទាក់ទង