
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មបានប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ស្តីអំពីផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ ដែលគ្រោងនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
តាមសេចក្តីប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រកាសលុបចោលការតាំងពិព័រណ៍នេះគឺដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។
ដើម្បីទទួលបានព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសដូចខាងក្រោម៖
